បងប្អូនមើលទៅ!!! គាត់មកយកដីមីងរបស់ខ្ញុំហើយ បែកជាចោទថា មីងខ្ញុំប្លន់ដីរាស្ត្រទៅវិញ ឬក៏យុត្តិធម៌ មានតែចំពោះអ្នកមានលុយ អ្នកមានអំណាចមែនទេ.....(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសបុកឈ្មោះ Hea Long បានសរសេររៀបរាប់ថា "គាត់មកយកដីមីងរបស់ខ្ញុំហើយ បែកជាចោទថាមីងខ្ញុំប្លន់ដីរាស្ត្រទៅវិញជួយ like និង share រូបភាពនិងវីឌីអូទាំងអស់នៅព្រឹកថ្ងៃ2 ខែ9 ឆ្នាំ2018 ដែលមានកម្លាំងសមត្ថកិច្ចស្រុកស្នួលខេត្តក្រចេះ ចុះរឹបអូសយកដីធ្លីប្រជាជន ប្រដាប់ដោយអាវុធ បញ្ជាដោយមន្ត្រីស្រុកស្នួលខេត្តក្រចេះ ចុះប្រតិបត្តិការនិងកាប់បំផ្លាញដំណាំ និងប្រើប្រាស់គ្រឿងចក្ររុះរើផ្ទះសំបែងប្រជាជន ដែលនៅក្នុងត្រង់ចំនុចដីរបស់ឧកញ៉ាគង់ក្រឹង ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តើលើលោកនេះមានអយុត្តិធម៌ទេចំពោះអ្នកក្រីក្រដែលរឺឬទេ រឺក៏មានតែចំពោះអ្នកមានលុយអ្នកមានអំណាចសូមជួយ like នឹង shareម្នាក់1មក ឲ្យដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ជួយរកអយុត្តិធម៌ផងចំពោះអ្នកក្រីក្រដូចជាពួកខ្ញុំ សូមអរគុណទុកជាមុនចំពោះការ like និង share របស់បងប្អូនសូមអរគុណ" ៕