សួរថាអ្នកណាមិនយំ!!! សាមណេរ ឌីឌី កំពុងគង់ឆាន់បាយសុខៗ ស្រាប់តែមានគេមកប្រាប់ថា ឪពុកស្លាប់បាត់ហើយ លែងឆានបាយគិតតែពីយំរហូត ដល់ពេលទៅដល់ផ្ទះ....(មានវីដេអូ)
សាមណេរ ឌីឌី កំពុងគង់ឆាន់បាយសុខៗស្រាប់តែមានគេមកប្រាប់ថា ឪពុកព្រះអង្គស្លាប់បាត់ហើយ ឆាន់បាយលែងចូលគិតតែពីយំរហូត គ្រួសារក្រីក្ររស់នៅពឹងលើឪពុក តែពេលនេះឪពុកលាចាកលោកទៅហើយ សាមណេរ ឌីឌី ជាកូនបងក្នុងគ្រួសារ មកនៅវត្តតាំងពីតូច ព្រះអង្គព្រះជន១៣ឆ្នាំហើយ។

មហាសែនអួលណែនឨរ៉ាណាស់កូនប្រុស កូនដែលមានបេះដូងស្រលាញ់ឪពុកណាដែលមិនឈឺចាប់ ពេលដែលបាត់បង់ឪពុកជាទីស្រលាញ់ ទៅជារៀងរហូតគ្មានថ្ងៃវិលវិញ ព្រឹកមិញសាមណេរ ឌីឌី ទទួលដំណឹងថា ឪពុកស្លាប់ មកដល់ផ្ទះ ឃើញឪពុកស្លាប់មែន កូនណាដែលអាចទប់ទឹកភ្នែកបាន គ្រួសារក្រីក្រហើយ មកជួបរឿងបែបនេះទៀត គាត់ឈឺតែមួយយប់ទេ ព្រឹកឡើងគាំងបេះដូងស្លាប់ ដោយសារភូមិនៅឆ្ងាយពេក នៅព្រៃ។ វត្តព្រះពុទ្ធសិរី ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ៕



ប្រភពៈ សុវណ្ណ ឆ័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។