ភ្នំពេញ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានមានការភ្ញាក់ផ្អើងយ៉ាងខ្លាំង ពេលមានដែលរថយន្ដអាបែនដឹកដីបើកមិនប្រយ័ត្នបានទាក់និងខ្សែភ្លើងបណ្ដាលឲ្យឆ្លងឆេះប្រអប់ភ្លើងងងឹតគ្រប់ផ្ទះប្រជាពលរដ្ឋស្ទើពេញមួយភូមិ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដអាបែនដឹកដី ពាក់ស្លាកលេខភ្នំពេញ3D-4361 បានធ្វើដំណើរនៅផ្លូវបេតុងទួលពង្រ ទិសដៅពីកើតទៅលិច រួចដល់ចំណុចផ្លូវបំបែកក៏បត់ស្ដាំ ក៏បានទាក់ជាមួយខ្សែភ្លើង ធ្វើឲ្យខែ្សភ្លើងដាច់ពេញផ្លូវ និងឆ្លងចរន្ដអគ្គីសនីឆេះខ្សែងភ្លើងជាខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋបានសាហការគ្នាយកបំរពង់ពន្លត់អគ្គីភ័យមកពន្លត់បានរលាត់បានជាស្ថានពរ ចំណែកឯកៃកុងរថយន្ដបង្កបានរត់គេចខ្លួចបាត់សម្រាល់។

ក្រោយពេលកើតហេតុសមត្ដកិច្ចបានមកដល់និងកន្លែងកើតហេតុបានទៅទំនាក់ទំនងទៅខាងមន្ត្រីអគ្គីសនីមកមើលនៅនិងកន្លែង និងបានតភ្ជាប់ខ្សែងភ្លើងដើម្បីមានចរន្ដអគ្គីសនីមកបំភ្លឺឲ្យប្រជាពលរដ្ឋប្រើប្រាស់បានធម្មតាវិញ៕





.jpg?1538609168)