សុខ ពិសី ថា ទម្រាំចាប់ប្អូនពៅនិងពូថតបាន ដូចចាប់ក្តាមដាក់ចង្អេរ ហេតុតែគាត់ទាំងពីរល្បី
-

ភ្នំពេញ៖ តារាចំរៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កាន់តែមានសន្ទុះអ្នកគាំទ្រកាន់តែខ្លាំងឡើង ជាមួយបទចំរៀងថ្មីៗរបស់កញ្ញា ពិសេសពីសំណាក់មិត្តៗយុវវ័យតែម្តង។


កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានបង្ហាញសមាជិកថ្មីចំនួនពីរនាក់ ដោយកញ្ញាបានរៀបរាប់ថា "ទម្រាំចាប់ប្អូនពៅនិងពូថតបានដូចចាប់ក្តាមដាក់ចង្អេរ?ហេតុតែគាត់ទាំងពីរល្បី?"។


កាលពីពេលកន្លងមក តារារូបស្រស់ ពិសី ក៏ធ្លាប់បានបង្ហាញមុខគ្រួសាររបស់ដែរ តែភាគច្រើនគឺមានតែលោកប៉ាជាទីស្រលាញ់របស់កញ្ញាប៉ុនណោះ។ 


ងាកមកមើលមុខរបស់ ប្អូនពៅរបស់សុខ ពិសី ក៏មើលទៅ មានមុខមាត់ស្រស់សង្ហា មិនធម្មតាដែរ គ្រាន់តែ រូបគេ នៅក្មេង មិនទាន់ចេះលេងខ្លួនតែប៉ុណ្ណោះ៕ 



ប្រភព៖ រូប សុខ ពិសី