រថយន្តសាំយ៉ុងមួយគ្រឿង ឆ្លងចរន្តភ្លើង ឆេះខ្ទេចគ្មានសល់ ក្នុង​ស្រុក​ភ្នំស្រួច
-

កំពង់ស្ពឺៈ កាលពី​ព្រឹក ​ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្លូវ​កោង (អន្ទង់អាំង) ស្ថិតក្នុង​ភូមិ​ថ្មី​ ឃុំ​ចំបក់ ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​។ មុនពេល​កើតហេតុ​ គេឃើញ​រថយន្ត​មួយគ្រឿង​ ម៉ាក​សាំ​យ៉ុង​ ពាក់​ស្លាក​លេខ​កណ្តាល 2B 9925 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ បើកបរ​ពី​ត្បូង​ទៅ​ជើង។ លុះ​បើក​មកដល់​ចំណុច​ខាងលើ ​ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពី​កន្លែង​ម៉ាស៊ីន​ រួច​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​តែម្តង។ ចំពោះ​ករណីនេះ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​ទេ ៕