កុំខ្លាចមុខអូនអី...មកស្តាប់ PeyPey Dy ប្រាប់ពីការឈឺចាប់ ពេលបាញ់លេហ្ស៊ឺដើម្បីធ្វើឲ្យមុខស្អាត​ និងការបូមយកឈាមក្នុងខ្លួន ទៅក្រឡុកជាមួយម៉ាស៊ីន រួចធ្វើការបញ្ចូលនៅលើផ្ទៃមុខ ពិតជាស្រៀវខ្លាំងណាស់...(មានវីដេអូ)
-

ភ្នំពេញ៖ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាពខ្លាំង និងមានឈ្មោះបោះសម្លេងមិនចាញ់អ្នកសិល្បៈអាជីព លោក PeyPey Dy លើតាមរយៈការតុបតែងខ្លួនជានារីភេទ មិនត្រឹមតែប៉ុនណោះមហាជនជាច្រើន ក៏បានស្គាល់លោក តាមរយៈវីដេអូឃ្លីបជាច្រើនផងដែរ។


យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញមុខមាត់របស់លោកប្រែអស់ មានស្នាមដុំៗពេញលើផ្ទៃមុខ។



តារាដ៏ល្បីឈ្មោះរូបនេះ បានចេញវិដេអូឃ្លីបបង្ហាញពីផ្ទៃមុខក្រហមដុំៗពេញផ្ទៃមុខ លោកក៏បានរៀបរាប់នៅក្នុងវីដេអូឃ្លីបថា "លោកបានទៅបាញ់លេហ្ស៊ឺដើម្បីធ្វើឲ្យមុខស្អាត ដោយការបាញ់នេះមុខមួយចំហៀងជាង១០០ដង ទាំងដែលមានការឈឺចាប់ខ្លាំងនៅលើផ្ទៃមុខ"។ លោកក៏បានបន្ថែមថា គេបានបូមយកឈាមក្នុងខ្លួន របស់លោក ទៅក្រឡុកជាមួយម៉ាស៊ីន រួចធ្វើការបញ្ចូលនៅលើផ្ទៃមុខផ្ទាល់តែម្តង ទាំងដែលមានការឈឺចាប់យ៉ាងខ្លាំង។



យ៉ាងណាមិញនេះគ្រាន់តែជាការព្យាបាលស្បែកមុខរបស់លោក ទើបធ្វើឲ្យវាទៅជាបែបនេះ មួយរយៈពេលក្រោយមុខរបស់តារារូបនេះនឹងប្រែមកជាស្អាត ដូចអ្វីដែលលោកចង់បាន៕



មានវីដេអូ៖




ប្រភព៖ PeyPey Dy