តាមពិតរថយន្ដ ដែលឆាបឆេះ ក្នុងទឹកដីកំពង់ស្ពឺ គឺជារថយន្ដទៅសម្ដែង របស់តារាសម្តែង យ​ន សុភ័​ក្រ សោះ ​រត់​ចេញពី​ឡាន​សឹងមិន​ចង់​ទាន់
-

កំពង់ស្ពឺៈ កាលពី​ព្រឹក​ ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្លូវ​កោង (អន្ទង់អាំង) ស្ថិតក្នុង​ភូមិ​ថ្មី​ ឃុំ​ចំបក់ ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។ មានហេតុការណ៏ដ៏រន្ធត់មួយ ដោយរថយន្ត​មួយគ្រឿង​ ម៉ាក​ សាំ​យ៉ុង​ ពាក់​ស្លាក​លេខ​កណ្តាល 2B 9925។ មុនពេល​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ​បើកបរ​ពី​ត្បូង​ទៅ​ជើង។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​ ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពី​កន្លែង​ម៉ាស៊ីន​ រួច​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​តែម្តង។

តែអ្វីដែលជាក់លាក់នោះ គឺថារថយន្ដដែលឆាបឆេះនេះ គឺជារថយន្ដដឹក​តារា​សម្តែង ​យ​ន សុភ័ក្រ ​ដែល​គេ​ស្គាល់​ថា ​ជា​តា​រា​ចេញ​មុខ​សកម្មភាព​មនុស្សធម៌​ និង​ថត​ស្ប៉ត ​ព្រមទាំង​រឿង​ភាគ​ល្បី​ៗ​ បាន​ជួប​គ្រោះ​​​ថ្នាក់​​ចរាចរណ៍​​ ពេល​ទៅ​សម្តែង​ថត​នៅ​លើ​ភ្នំ​គិរី​រម្យ​។ ​ក្នុង​​ចំណោម​ឡាន​ដែល​ជួល​គេ​ចំនួន​៣គ្រឿង ​គឺ​មាន​តែ​ឡាន​ក្រុម​តារា​រូប​នេះ​ទេ ​បាន​ផ្ទុះ​ឆេះ​ឡើង​យ៉ាង​ស​ន្ឋោ​រស​ន្ឋៅ​ស្ទើរ​តែ​រត់​ចេញ​មិន​ទាន់​។

លោក​ យ​ន សុភ័​ក្រ ​បាន​ឲ្យ​ដឹង​ថា ​ចាត់​ទុក​​ថា ​សំណាង​របស់​ក្រុម​លោក​ ព្រោះ​ឡាន​នោះ​បាន​ធំក្លិន​ឈ្ងៀម​តាំងពី​មុន​ពេល​ឡើង​​លើ​ភ្នំ​គិរី​រម្យ​ម្ល៉េះ​ ដោយ​ពូ​តៃកុង​ឡាន​គាត់​ឈប់​ធ្វើ​បាន​មួយ​តង់​​រួចរាល់​ គាត់​ថា​ មិន​អី​​ក៏​ឡើង​ជិះ​បន្ត​ទៅ​មុខ​។​ ប៉ុន្តែ​ពួក​យើង​ដែល​មាន​គ្នា​១០​នាក់​ក្នុង​ឡាន​ នៅ​តែ​តាមដាន​មើល​​ឡាន​ជាប់​រហូត ​ហើយ​បន្ត​ឈ្ងៀម​ឡាន​ចេញពី​កាប៊ី​ន​មុខ​ហុយ​ទៅ​ៗ​។

លោក​បន្តថា ​លុះ​មិន​ទុកចិត្ត​បើក​មើល​ ស្រាប់តែ​​ឃើញ​ឆេះ​មាន​អណ្តាតភ្លើង​ក៏​ស្ទុះ​នាំ​គ្នា​ចុះ​​ពី​ឡាន​ ដោយ​លឿន​ៗ​បំផុត​ចាត់​គ្នា​រើ​ឥ​វ៉ា​ន់​ក្តោប​រៀង​ៗ​ខ្លួន​រត់​ចេញ​ ខ្លះ​ជញ្ជូន​ ព្រោះ​នៅ​​​តំបន់​ស្ងាត់ ​ភ្លើ​ងក៏​កាន់តែ​ឆេះ​។​

លោក​បន្ត​ទៀតថា នៅ​ទីបំផុត​ឡាន​នោះ​ក៏​ផ្ទុះ​ឆេះ​យ៉ាង​សប្បាយ​ក្រោម​អំណាច​ភ្លើង​ ​មិន​ខ្វល់​ពី​ការ​ភ័យ​ព្រួយ​របស់​អ្នកដំណើរ​ ឬ​ការ​សោកស្តាយ​របស់​តៃកុង​ឡាន​ឡើយ​។ ​នេះ​ជា​​ហេតុការណ៍​លើក​ទី​១​ហើយ​ ដែល​លោក​បាន​ជួប​ប្រទះ​ បន់ស្រន់​អស់ហើយ​វត្ថុ​សាក​សិ​ទ្ធិ ​នឹង​ចាត់​ទុក​ថា​ជា​សំណាង​បំផុត​ដូច​ធ្វើបុណ្យ​ដល់​សម្រាប់​ក្រុម​សិល្បករ​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​។​ ដូចនេះ​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​មើល​ឲ្យ​អស់​មុន​បញ្ជា​រថយន្ត​ចេញ​ទៅ​ផ្លូវ​ឆ្ងាយ​ដើម្បី​សុខ​សុវត្ថិភាព​។ 

ប្រភពៈ test mail