រថយន្ត​ក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ជាង​២០០​គ្រឿង ដឹកបងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ទៅ​ កាន់ស្រុកកំណើត​ដោយ​មិន​យក​ប្រាក់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ...
-

ភ្នំពេញ​ ៖ ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​ជាង​២០០​គ្រឿង ដើម្បី​ដឹកជញ្ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ ចេញពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តាល​ខេត្ត និង​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​យកប្រាក់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប៉ុន្មាន​ថ្ងៃនេះ។


នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្នុង​សេចក្តីជូនដំណឹង​នេះ ក៏បាន​បង្ហាញ​ពី​ទីតាំង​ចំណត​ជាច្រើន​កន្លែង ដើម្បីអោយ​បងប្អូន​បានដឹង និង​បាន​ទៅ​ទទួល​នូវ​សេវា​ដឹកជញ្ជូន​ដោយ​មិន​គិតថ្លៃ​នេះ​ផងដែរ។


សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្តក្រុង​ចំនួន​៩៥​គ្រឿង​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៨​ដល់​ថ្ងៃទី​១០ តុលា។


សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​បណ្តាល​ខេត្ត រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង​សម្រាប់​ដឹក​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ ចេញពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​និង​ពី​ខេត្ត​មក​រាជធានី​វិញ ដោយ​ប្រើប្រាស់​រយៈពេល​៦​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​១១ តុលា។


​ចំពោះ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យកប្រាក់​ចំនួន​១២០​គ្រឿង​សម្រាប់​ដឹក​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ ចេញពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​និង​ពី​ខេត្ត​មក​រាជធានី​វិញ ដោយ​ប្រើប្រាស់​រយៈពេល​៦​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​១១ តុលា​នេះ ក្នុង​នោះ រួមមាន នៅ​ផ្លូវជាតិ​លេខ​១ ឡើង​រថយន្ត​នៅ​មហា​វិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ ស្វាយរៀង​និង​ព្រៃវែង​មាន​ចំនួន​១០​គ្រឿង ។​


ផ្លូវជាតិ​លេខ​២ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ ខេត្តតាកែវ​និង​ក្រុងកែប​មាន​ចំនួន​ចំនួន​១០​គ្រឿង ។​


ផ្លូវជាតិ​លេខ​៣ ឡើង​រថយន្ត​នៅមុខ​នៅមុខ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ខេត្តកំពត ចំនួន​១០​គ្រឿង ។​


ផ្លូវជាតិ​លេខ​៤ ឡើង​រថយន្ត​នៅមុខ​នៅមុខ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ និង ខេត្ត​ព្រះសីហនុ ចំនួន​១០​គ្រឿង ។​


ផ្លូវជាតិ​លេខ​៥ ឡើង​រថយន្ត​នៅមុខ​នៅ​ចំណតរថយន្ត​ឬ​ស្សី​កែវ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិសាត់ ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង មាន​ចំនួន​៤០​គ្រឿង​។​


ផ្លូវជាតិ​លេខ​៦ ឡើង​រថយន្ត​នៅមុខ​នៅ​ផ្លូវ​បេតុង​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្ខ​ង​ជើង​រង្វង់​មូល​ព្រហ្ម​មុខ​៤ ឆ្ពោះទៅ​ខេត្តកំពង់ធំ​និង​សៀមរាប​មាន​រថយន្ត​ចំនួន​១៥​គ្រឿង​។​


ផ្លូវជាតិ​លេខ​៦ លេខ​៧ ឡើង​រថយន្ត​នៅមុខ​នៅ​ផ្លូវ​បេតុង​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្ខ​ង​ជើង​រង្វង់​មូល​ព្រហ្ម​មុខ​៤ ឆ្ពោះទៅ​ខេត្តកំពង់ចាម​មាន​រថយន្ត​ចំនួន​១០​គ្រឿង​។​


ផ្លូវជាតិ​លេខ​៦​និង​លេខ​៨ ឡើង​រថយន្ត​នៅមុខ​នៅ​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ​និង​ខេត្តស្ទឹងត្រែង៕


ប្រភព៖ kampucheathmey.com