បុណ្យទាន មួយឆ្នាំមានម្ដង មិននាំគ្នាសប្បាយទេ គិតតែនាំរឿក្ដៅក្រហាយ ដល់អ្នកដ៏ទៃ!!! ឃាត់ខ្លួនក្មេងទំនើង២នាក់ អុកឡុកក្នុងវត្ត
-

ពោធិ៍សាត់ៈ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ ដូងជ្រុំ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២នាក់ ខណៈដែលពួកគេចូលធ្វើសកម្មភាពអុកឡុកនៅក្នុងវត្ត ដូងជ្រុំ។

ជនសង្ស័យមានឈ្មោះ នុត ស្រូវ អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិអូរ ឃុំបឹងបត់កណ្ដាល ស្រុកបាកានខេត្តពោធិ៍សាត់ និងឈ្មោះ នួន វ៉ិត អាយុ២១ឆ្នាំ រស់នៅក្នុងភូមិអូរ ឃុំបឹងបត់កណ្ដាល ស្រុកបានកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នក្មេងទំនើងទាំងពីរនាក់កំពុងត្រូវបានឃាត់ខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលបឹងបត់កណ្ដាល ដើម្បីកសាងសំណុំរឿង នឹងធ្វើការអប់រំ ៕