កូនល្អ...ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ តារាចំរៀង លោក ឆន សុវណ្ណរាជ បង្ហាញក្តីស្រលាញ់ចំពោះអ្នកមានគុណ ដោយ...
-

តារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានជូន​ចិញ្ចៀន​ពេជ្រ​ដល់​អ្នក​ម្ដាយ​​ជា​ទី​ស្រឡាញ់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។ ក្នុង​នាម​ជា​កូន​​​ប្រុស​ម្នាក់​​លោក បាន​ទិញ​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ជូន​អ្នក​ម្ដាយ​ដើម្បី​បញ្ជាក់​ពី​ទឹក​ចិត្ត​​បន្តិច​បន្តួច​​ចំពោះ​អ្នក​មាន​គុណ។


យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "មុនពេលអ្នកទៅធ្វើបុណ្យនៅវត្ត កុំភ្លេចព្រះរស់នៅផ្ទះណា ធ្វើបុណ្យជាមួយលោកអ្នកមានគុណមុនរួចចាំទៅធ្វើបុណ្យទាននៅវត្តព្រោះគុណលោកធំធេងណាស់ ???"


នៅក្នុងថ្ងៃនេះផងដែរ លោកក៏បានរូបភាពអ្នកម្តាយជាទីស្រលាញ់​ អមជាមួយនឹង ស្នាមញញឹមរបស់អ្នកម្តាយ ធ្វើឲ្យកូនប្រុសម្នាក់នេះ ត្រជាក់ចិត្តយ៉ាងខ្លាំង លោកបានលើកឡើងថា "ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញនឹងទទួលបាន ទឹកចិត្តតិចតួចពីកូនម្នាក់នេះសំរាប់លោកក្នុងខែបុណ្យខែទាន អ្វីដែលចង់ឃើញគឺលោកសប្បាយបានចិត្ត អរគុណដល់ហាងពេជ្រសេងចិន្តា@seng.chenda76 ដែលបានច្នៃម៉ូដយ៉ាងស្រស់ស្អាតសំរាប់ម្តាយខ្ញុំ? * រូបភាពល្អៗគំរូល្អៗគ្រាន់ចង់ចែករំលែកសូមកុំគិតអីអោយលើសពីនេះ??អរគុណបាទ*"។


អ្នកគាំទ្រលោកជាច្រើន ក៏បានចូលរួមត្រេចអរផងដែរ ព្រមទាំងសរសើរពីលោកមិនដាច់ពីមាត់ថា "កូនល្អ"។



ប្រភពរូប៖ Chhorn Sovannareach