បុរសម្នាក់ខឹងប្រពន្ធមើលងាយម្ដាយខ្លួន ទ្រាំមិនបានវាយក្បាលមួយកែវ ហូរឈាមជោក.ក
-

ពោធិ៍សាត់ៈ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសម្នាក់ មានឈ្មោះ ជី នាង អាយុ៣១ឆ្នាំ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីវាយប្រពន្ធមានឈ្មោះ យឹម ស្រីនាង អាយុ២៥ឆ្នាំ មួយកែវបែកក្បាល ដោយសារតែខឹងមើលងាយម្ដាយរបស់ខ្លួន។

តាមសេចក្ដីរាយការណ៍ថា ដំបូងឡើយបុរសជាប្ដីបានវាយក្បាលប្រពន្ធ៤ដៃ ហើយចុងក្រោយក៍បានយកកែវសម្រាប់វាស់ម៉ែត្រវាយបណ្ដាលឲ្យបែកក្បាល ព្រោះតែហ៊ានមើលងាយម្ដាយរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៍ដោយនគរបាលមូលដ្ឋានឲ្យដឹងថា ករណីនេះគេនឹងព្យាយាមធ្វើការសម្របសម្រួលភាគីទាំងពីរ មុននឹងបន្តចាត់ការតាមនីតិវិធី ៕