ស្អាតហើយ ចិត្តល្អទៀត...កញ្ញា ពេជ្រ ចរណៃ ជួយដល់លោកតាថ្លង់ និងលោកយាយងងឹតភ្នែក រស់នៅលំបាកវេទនាតែពីរនាក់ គ្មានអ្នកមើលថែ (មានវីដេអូ)
តារាសម្តែងស្រីដែលស្រលាញ់ខាងគុណល្បុក្កតោខ្មែរ គឺកញ្ញា ពេជ្រ ចរណៃ កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំងក្នុងវិស័យសិល្បៈ ជាពិសេស កញ្ញា ពេជ្រ ចរណៃ ក៏តែងតែចូលរួមយ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត និងចាស់ជរាជាដើម។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កញ្ញា ពេជ្រ ចរណៃ បានចុះទៅជួប និងជួយដល់លោកតាអាយុ ៩៤ ឆ្នាំ ថ្លង់ និងលោកយាយអាយុុ ៨៨ ឆ្នាំ ងងឹតភ្នែក បានរៀបរាប់ប្រាប់ថា "មកដល់កំពង់ធំហើយពិតជាមានក្ដីសុខណាស់ ពេលដែលឃើញលោកតាលោកយាយញញឹមសប្បាយចិត្ត លោកតាមានអាយុ94ឆ្នាំថ្លង់ លោកយាយយអាយុុ88ឆ្នាំ ងងឹតភ្នែកហើយគ្មានកូនចៅទេ លោកតាលោកយាយរស់នៅ ភូមិគីរីអណ្តែតឃុំទ្រៀលស្រុកបារាយរាយ ខេត្តកំពងធំ"៕



មានវីដេអូ៖
ប្រភព៖ពេជ្រ ចរណៃ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។