រឿងហួសចិត្តដើមខែតុលានេះ!!! បែកធ្លាយមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខ កន្លែងមិនស្អាតហើយ តម្លៃវិញផ្កាប់មុខ គ្រាន់តែដេកសំរាកព្យាបាល៨ថ្ងៃសោះ អស់ជិត៣ពាន់ដុល្លារ ហួសចិត្ត....
-

បើយោងតាមគណនីហ្វេសបុកឈ្មោះ Serey Song បានបង្ហោះសារហួសចិត្តមួយ ដោយក្នុងសារនោះបានសរសេរថា "ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បងស្រីខ្ញុំគាត់បានចេញពីមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខហើយ ដោយគ្រួសារយើងខ្ញុំបានស្នើរសុំចេញ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជម្ងឺនៅទីនេះគឺមានការយកថ្លៃព្យាបាលថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយះពេល៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នាឥឡូវទើបបានដឹងច្បាស់។អាស្រ័យហេតុនេះសូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល" ៕

ប្រភពៈ Serey Song