៥សំនួរ!!... លោក តាន់ គឹមសួរ ចង់ជំរាប សួរទៅកាន់ លោក អភិបាលក្រុងកំពង់​សោម ថា...
-

ភ្នំពេញ៖ ​បន្ទាប់ពីការរិះគន់យ៉ាងច្រើនកុះករ លើបញ្ហាគ្រប់គ្រងសម្រាម នាពេលកន្លងមក លោក អ៊ី សុខឡេង​ អភិបាល​ក្រុងកំពង់សោម ក៏បាន អំពាវនាវអោយពលរដ្ឋកាត់បន្ថយការចោល​សំរាម។ ទន្ទឹមនឹងការអំពាវនាវនេះផងដែរ លោកតាន់ គឹមសួរ តារាហ្វេសប៊ុក ដែលមហាជនជាច្រើនបានស្គាល់ តាមរយៈវីដេអូអប់រុំខ្លីៗ ជាបន្តបន្ទាប់នោះ ពេលនេះលោក ក៏បាន​ដាក់​៥​​​សំនួរ​ទៅ កាន់ លោក​​ ​អភិបាល​​ក្រុង​ដោយ​លោក​ថា៖


ជំរាបជូនលោកអភិបាលក្រុងព្រះសីហនុ អុី សុខឡេង

១ តេីអ្នកណាជាម្ចាស់ក្រុមហ៊ុនសំរាមនៅខេត្តព្រះសីហនុ?

២ តាមប្រជាពលរដ្ធនិយាយថ្លៃសំរាម បានទូទាត់ជូនក្រុមហ៊ុនរាល់ខែ(ថ្លៃលេីសភ្នំពេញ ប្រហែល៥ដង) ហេតុអ្វីបានយកលុយហេីយមិនធ្វេី?

៣ បេីក្រុមហ៊ុនគ្មានសមត្ថភាពធ្វេី ហេតុអ្វីលោកអភិបាលក្រុងមិនណែនាំ? រឺមួយជាក្រុមហ៊ុនរបស់លោកអភិបាលក្រុង? បេីអាចប្ដឹងក្រុមហ៊ុន អោយសងសំណង រឺ យកអាប្រធានក្រុមហ៊ុនដាក់គុកទៅ។

៤ សំណង់អគារមួយចំនួនសាងសង់សិន រត់ច្បាប់តាមក្រោយ(បង់លុយសង់សិន)តេីលោកមានដែលចុះពិនិត្យទេ? មានតែកូនចៅលោកទេដែលដេីរប្រមូលលុយតាមទីតាំង។

៥ លោកអភិបាលក្រុងមិនត្រូវបានគាំទ្រដោយប្រជាជន នឹងថ្នាក់ដឹកនាំមួយចំនួនរបស់ខេត្តទេ។ ផ្ទុយទៅវិញមានតែការស្អប់ ប្រេីអំណាចថ្នាក់លេីហួសហេតុ។សូមលោកអភិបាលក្រុង ជួយឆ្លេីយសំនួរខាងលេីផង។ ប្រភព៖ ពីអ្នកគាំទ្រម្នាក់



ប្រភពរូប៖ Tan Kimsour