ទៅវៀតណាមជាលើកទីពីរ...ប្អូនប្រុស លី ហេង បង្ហាញស្នាមញញឹមយ៉ាងស្រស់ ជំនួសពាក្យអរគុណ ចំពោះពុកម៉ែបងប្អូន ដែលបានជួយប្អូនប្រុស...
ប្រិយមិត្តពិតជាបានស្គាល់ប្អូនប្រុសកំសត់ ដែលត្រូវរថយន្តធន់ធំកិនជើង រហូតដល់កាត់ជើងនិងប្រដាប់ភេទ ។ កាលពេលកន្លងមក ប្អូនប្រុស លី ហេង បានត្រឡប់មកដល់ផ្ទះវិញហើយ ក្រោយពីធ្វើការព្យាបាលនៅប្រទេសវៀតណាម អស់រយៈពេលយ៉ាងយូរនោះ ដោយទទួលបានការជួយពីសំណាក់ ពុកម៉ែ បងប្អូន ទាំងក្រៅស្រុក និងក្នុងស្រុក ។
ងណាមិញ ក្មេងប្រុសកំសត់ នៅតែបន្តការទៅពិនិត្យតាមដានស្ថានភាពជំងឺរបស់ខ្លួន នៅមន្ទីរពេទ្យ នៅប្រទេសវៀតណាមដដែល ដើម្បីឲ្យប្រាកដថា ប្អូនប្រុសនឹងបានជាសះស្បើយឡើងវិញ។ នៅក្នុងរូបភាពប៉ុន្មានសន្លឹករបស់ប្អូនប្រុសបានបង្ហាញស្នាមញញឹមយ៉ាងស្រស់ ជាហេតុធ្វើឲ្យមហាជន បានធូរចិត្ត ពេលឃើញប្អូនប្រុសរឹងពឹងយ៉ាងនេះ។


ប្រភពរូប៖ Chhun Vanny
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។