រថយន្តព្រូស បុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ រថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង បុកជាមួយម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ គេបុរសម្នាក់ បើកបរពីត្បូងទៅជើង ម៉ូតូមានស្លាកលេខ 1S-9958 ហើយរថយន្តបាន បើកចេញពី បុរីហ្គោតឡាក់ ក្នុងទិសដៅ ពីកើតទៅលិច ដែលមានស្លាកលេខភ្នំពេញ 2AG- 2776 លុះដល់ចំនុចកើតហេតុខាងលើ បានបុកម៉ូតូចំពេញទំហឹង អូសម៉ូតូជាង១០មែត្រ បណ្តាលអោយបុរសវ័យក្មេងម្នាក់ បានរងរបួសត្រង់ក្បាល យ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ យ៉ាងណាមិញ ពុំមានអ្នកស្គាល់អត្តសញ្ញាណ ជនរងគ្រោះទេ ៕


ដោយ៖ភក្រ្តា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។