ធ្លាប់តែឃើញលោកសម្តែងបែបព្រាននារី ខូចខិលនៅក្នុងរឿង តែកុំមើលជីវិតពិត ប៉ែន សារ៉ាវ ស្រលាញ់ប្រពន្ធ កូន ស្ទើរលេប...
-

ភ្នំពេញ៖ មួយរយៈពេលមកនេះ តារាសម្តែង លោក ប៉ែន សារ៉ាវ​ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈដូចពីមុនក៏ពិតមែន ប៉ុន្តែលោកនៅតែទទួលបានការចាប់អារម្មណ៍ជានិច្ច ពីសំណាក់មហាជន។


ជាក់ស្តែងតារាប្រុសរូបនេះ ភាគច្រើនត្រូវបានគេកត់សម្គាល់ថា ជាតារាមួយរូបពូកែនៅក្នុងការសម្តែង ពិសេសតួបែបកាចសាហាវ ឬតួព្រាននារីជាដើម។ 


បើយើងក្រឡេកមកមើលពីជីវិតក្រៅឆាករបស់លោកវិញ ក្រោយពេលរៀបការរួច លោកហាក់មានភាពផ្អែមល្ហែមខ្លាំងណាស់។ ការសាងជីវិតគ្រួសារដ៏ស្រស់ស្អាតមួយ គឺចាប់ផ្តើមពីភរិយា ដែលចេះទំនុកបម្រុង និងថែទាំអ្នកនៅក្នុងគ្រួសារ ឲ្យរស់នៅយ៉ាងសុខសាន្ត និងមានសុភមង្គល ជាពិសេសគឺកូនជាទីស្រលាញ់របស់ពូកគេតែម្តង។


ថ្វីត្បិតតែជីវិតមួយនេះមិនសូវសម្បូរបែបយ៉ាងណាក្តី តែពោរពេញទៅដោយការយល់ចិត្ត ការស្រលាញ់ ការថ្នាក់ថ្នម ពីមនុស្សជាទីស្រលាញ់ និងអ្នកនៅជុំវិញខ្លួន ក៏មានក្តីសុខនិងសុភមង្គល។


យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបជំនួសតារាប្រុសរូបនេះ នៅពេលដែលឃើញរូបលោក ស្រលាញ់ប្រពន្ធ និងកូនស្ទើរលេប យ៉ាងដូច្នេះ ៕



ប្រភព៖ Pen Sarav