បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Samphors Soun បានធ្វើការចែករំលែកពីបញ្ហាសុខភាពផ្លូវចិត្ត ដល់អ្នកទាំងអស់គ្នា ដែលមានកំពុងតែមានបញ្ហាដូចជាម្តាយរបស់ ម្ចាស់គណនីហ្វេសប៊ុកខាងលើ។
ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "រយះពេលជិតមួយឆ្នាំដែលខ្ញុំជិះម៉ូតូទៅយកថ្នាំពី បន្ទប់ពិគ្រោះជំងឺផ្លូវចិត្ត រៀងរាល់ខែ
កុំបណ្តាយខ្លួនមានបញ្ហាអារម្មណ៍រហូត បាក់ទឹកចិត្តរហូតមានជំងឺ depression និងជំងឺ(ថប់អារម្មណ៍ )
ដំបូងអ្នកជំងឺម្នាក់( ម្តាយខ្ញុំ) តែងមានបញ្ហាសុខភាពជាញឹកញាប់ គាត់តែងអស់កំលាំង ពិបាកដកដង្ហើម អារម្មណ៍មួរមៅ និងមិនសូវសប្បាយចិត្ត មានអារម្មណ៍ឈឺគ្រប់កន្លែងនៃរាងកាយ ជាច្រើនឆ្នាំមកហើយ ... គ្រួសារទាំងមូលតែងនាំគាត់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែរគាត់តែងឈឺចាប់ ដូចជាក្រពះពោះវៀន បេះដូង បំពង់ក តាមអាការះដែលគាត់ឈឺ តែលទ្ធផលពិនិត្យគាត់មិនមានជំងអីអ្វីទេនិងបានប្រើថ្នាំតាមរោគសញ្ញាការឈឺជាច្រើន , ពួកយើងក៏សំរេចចិត្តនាំគាត់ទៅមន្ទើរពេទ្យរ៉ូយ៉ាល់ភ្នំពេញពិនិត្យពេញមួយរាងកាយ លទ្ធផលមិនមានបញ្ហាជំងឺលើរាងកាយទេ តែគាត់មានជំងឺ ថប់បារម្មណ៍ . ពួកយើងក៏សំរេចនាំគាត់ទៅពេទ្យជំនាញដើម្បីព្យាបាល មកដល់សព្វថ្ងៃអាការះគាត់ប្រសើរជាងមុខឆ្ងាយ ចាប់ផ្ដើមពីថ្នាំ5 គ្រាប់ឥឡូវសល់2គ្រាប់ និងបន្ដថយទៀត .
នេះជាការចែករំលែកញ្ហាសុខភាពអារម្មណ៍ ដល់អ្នកទាំងអស់គ្នា សូមកុំអោយបញ្ហា stress ច្រើន ពិបាកចិត្តច្រើន គិតនិងខ្វល់ ច្រើនរហូតដល់depressionត្របាក់លើខ្លួនអ្នក ?
សំរាប់អ្នកជុំវិញខ្លួនអ្នកជំងឺ លើកទឹកចិត្តគាត់ និងព្យាយាមធ្វើអោយគាត់សប្បាយចិត្ត ❤
ជីវិត ការរស់នៅពិតជាត្រូវការកំលាំងចិត្ត និងការលើកទឹកពីមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន ❤នេះជាបញ្ហាពិតរបស់ម្តាយខ្ញុំ ?❤។


















ប្រភព៖ Samphors Soun