ហួសចិត្តម៉ង! វត្តពុទ្ធគីរីវង្សកន្លែងរូបបដិមារាប់ម៉ឺនអង្គ សម្រាប់គោរពបូជា បែរជាត្រូវជិះជាន់ និងសុទ្ធតែសំរាម...
សីហា
-

តាកែវ៖ កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយជាមួយនឹងរូបភាពជាច្រើនសន្លឹក ពីសកម្មភាពមិនសមរម្យ ដែលជាកន្លែងសក្ការ​របស់ខ្មែរ នៅពេលដែលពួកគេទៅលេងវត្តពុទ្ធគីរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលកសាងបដិមាព្រះ​ពុទ្ធជាច្រើនអង្គលើភ្នំ។ ក្នុងរូបភាពដែលបង្ហាញពីបងប្អូនមួយចំនួនបានអង្គុយ និងឈរលើព្រះពុទ្ធរូបយ៉ាងមិ​ន​ខ្វល់ខ្វាយ។

នោះក្នុងនោះដែរ ក៏ឃើញបងប្អូនយើងជាច្រើន ឡើងជិះជាន់ យ៉ាង​ប្រហើបបំផុត មិនគិតពីកន្លែងរូបបដិមាព្រះ​ពុទ្ធ មិនតែប៉ុណ្នោះ ជុំវិញកន្លែងបដិមាព្រះ​ពុទ្ធ ពោរពេញទៅដោយ សំរាម និងរបស់របររាយប៉ាយយ៉ាងច្រើន ដូចជាគ្មានសណ្តាប់ធ្នាប់សោះ។

ក្រោយពីឃើញរូបភាពបែបនេះ ក៏ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការខឹងសម្បា និងជេប្រទិច ក្រវីក្បាលបញ្ចេញអាការៈសោកសៅជាទីបំផុត មិនគួរណាជនជាតិខ្មែរដែលជាពុទ្ធសាសនិក បែរជាធ្វើទង្វើរខ្វះការអប់រំបែបនេះ។ 

គួរបញ្ជាក់ដែរថា វត្តពុទ្ធគីរីវង្ស បន្ទាប់ពីសាងសង់មិនទាន់រួចរាល់ស្រួលបួលផងក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន ជាពិសេសបានទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិឲ្យទៅទស្សនា និងថតរូបកម្សាន្តយ៉ាងច្រើនកុះករ។