លោកអ្នកពិតជាបានស្គាល់រួចហើយថា លោក តាន់ គឹមសួរ និងលោកអាចារ្យធំ បានផ្តើមគំនិតសាងរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner ដោយស្នាដៃលោកសៀ កាម៉ង់ដង់ ជាវិចិត្រករដៃឯក ប្រឹងទាំងកំលាំងកាយចិត្ត ដើម្បីសាងរូបលោក វេជ្ជបណ្ឌិត ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឲ្យកូនខ្មែរបានស្គាល់ពីវត្តមានដ៏មានតំលៃរបស់លោក ដែលបានជួយកុមារកម្ពុជា លុះដល់ដង្ហើមចុងរបស់លោក។

យ៉ាងណាមិញ រូបសំណាកវីរបុរស លោក Beat Richner បានធ្វើរួចរាល់ហើយ ហើយក៏បានដង្ហែរទៅកាន់ មន្ទីរពេទ្យរួចរាល់ហើយផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yaung Chan Sambo បានរៀបរាប់ថា "សាធារណជនទូទៅ នៅតែអាចចូលរួមគោរពវិញ្ញាណក្ខន្ធលោកតា Beat Richner រហូតដល់ថ្ងៃទី១៩ ធ្នូ ២០១៨។
ទន្ទឹមនោះ លោកអ្នកក៏អាចអញ្ជើញចូលទស្សនាផងដែរ នូវពិពណ៌រូបភាពត្រជាក់ភ្នែក ស្តីពីសកម្មភាព និងសមិទ្ធិផលដ៏មហិមា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ដែលជាស្នាដៃរបស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner រយ:ពេលជាង២៥កន្លងមកនេះ។
ទីតាំង : ស្ថិតនៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ជាប់នឹងរបងមន្ទីរពេទ្យសម្ភព ជប៉ុន។ ពេលវេលា ចាប់ពីម៉ោង៨ព្រឹក រហូត ៧យប់។














ប្រភពរូប៖ Yaung Chan Sambo