នារីស្រស់ស្អាតម្នាក់ ត្រូវចោរឆក់កាបូបដួលម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញៈ កាលពីវេលាម៉ោ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ ជិះម៉ូតូម៉ាកធូដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពញ 1CT 7407 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូប បានសម្រេចបណ្តាលឲ្យនារីរងគ្រោះដួលអូសម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកទៅរក្សាទុករង់ចាំបងប្អូនមកយកវិញ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។