សេចក្តីស្រលាញ់ម្តាយចំពោះកូនគឺធំធេងណាស់...ម្តាយនឹងនៅក្បែរខ្លួនកូនជានិច្ច ម្តាយព្រមទទួលរាល់ការឈឺចាប់របស់កូន ធ្វើជាមិត្ត ធ្វើជាផ្តល់កំលាំងចិត្ត និងអ្វីផ្សេងទៀតក៏បាន....
-

ភ្នំពេញ ៖ លោកអ្នកពិតជាបានស្គាល់ប្អូនស្រី ម៉ីម៉ី រួចមកហើយ ដោយប្អូនមានជំងឺមហារីក យ៉ាងកាចសាហាវ ។ ជាថ្មីម្តងទៀត ថ្ងៃនេះយើងបានឃើញសភាពស្នាមញញឹមប្អូនស្រី ជាមួយនឹងម្តាយយ៉ាងស្រស់ស្អាត ក្រោយពីទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញ ដែលមកពីបរទេសផ្ទាល់តែម្តង។


ពីក្មេងស្រីកំសត់ ដោយរស់នៅរងនូវការឈឺចាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹងរង់ចាំជំនួយពីសប្បុរសជននោះ ពេលក្មេងស្រីកំសត់នោះ បានប្រែក្លាយជាស្រស់ញញឹម ព្រោះស្ថានភាពប្អូនស្រីបានធូស្បើយបណ្តោៗហើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅពេលនេះ គឺម្តាយប្អូនស្រីព្រមលះបង់សក់របស់ខ្លួន ព្រមជាមួយកូនស្រីតែម្តង ព្រោះមិនចង់ឲ្យកូនឯកា ។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកលោក តាន់ គឹមសួរ បានរៀបរាប់ទាំងទឹកភ្នែកថា​"ទឹកចិត្តអ្នកម្តាយចំពោះកូនមានទំហំធំធេងខ្លាំងណាស់ ដើម្បីមិន​ចង់​ឲ្យកូន​មាន​​អារម្មណ៍ឯកា អ្នកម្តាយសុខចិត្តកោរសក់ លះបង់ភាពស្រស់ស្អាតដើម្បីកូន ខ្ញុំអួលដើម​កហើយ និយាយមិនចេញទេ សូមពុកម៉ែបងប្អូនជួយបន្ថែម"។


ម្ចាស់គណនីខាងលើក៏បានរៀបរាប់ទៀតថា "ម៉ីម៉ីកំពុងតែទទួលការចាក់បញ្ចូលគីមីដើម្បីព្យាបាលជំងឺមហារីកកូនកណ្តុរនៅមន្ទីពេទ្យរុស្ស៊ីជាលើកទី៣ហើយ ឃើញថាមានការប្រសើរជាខ្លាំង សូម្បីតែលោកគ្រូពេទ្យក៏មានការភ្ញាក់ផ្អើលជាខ្លាំងដែរ អភិនិហាពិតជាមានពិតចំពោះក្មួយស្រីម៉ីម៉ី។ ជិតបានចូលរៀនវិញហើយណាក្មួយ។ អរគុណខ្លាំងណាស់ចំពោះពុកម៉ែបងប្អូនដែលបានចូលរួមបួងសួងជូនចំពោះម៉ីម៉ី អរគុណប្អូនស្Oma Lysaដែលបាននាំអាត អរគុណលោក ប៉ែន ចំរ៉ុងដែលបានចូលរួមជួយលើកទឹកចិត្ត អរគុណបងវិរបងស្រី Mam Somalyដែលបានផ្តល់សេចក្តីស្រឡាញ់និងសង្ឃឹមជូនក្រុមគ្រួសាររបស់ម៉ីម៉ី អរគុណបងស្រី Lyty Sokuntheaដែលតែងតែចូលរួមឈឺឆ្អាលនិងផ្តល់ថវិកាផ្តត់ផ្គង់ជិវភាពរស់នៅរបស់ម៉ីម៉ី អរគុណប្អូនស្រី Saray Sakana និងស្វាមី Mataysia Keoដែលចូលរួមខ្វាយខ្វល់និងរកជំនួយជួយម៉ីម៉ី អរគុណ Monica DollyKa Keatដែលបានចូលរួមលើកទឹកចិត្តនិងខ្នះខ្នែងប្រកាសរកជំនួយជួយម៉ីម៉ី អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកា តិចក្តីច្រើនក្តី ជាពិសេសអរគុណបងប្រុស Duong Chay ដែលបានចង្អុរបង្ហាញផ្លូវឲ្យបានជួបជាមួយDr. ចិត្តធម៌ Sean Kate Ngov បើមិនមានអ្នកទាំងអស់គ្នាចូលរួមទេ ខ្ញុំម្នាក់ឯងពិតជាមិនអាចជួយម៉ីម៉ីបានទេ។"


ប្រភព៖​Tan Kimsour