ជាថ្មីម្តងទៀត នៅក្នុងគណនីហ្វេសតារាសម្តែងលោក ឆឹម សក្តដា ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែបងប្អូន តាមរយៈការសម្តែងខ្សែភាពយន្ត និង MV នោះ ខណៈពេលនេះ លោកក៏បានបង្ហោះសារ សូមពុកម៉ែ បងប្អូន មេត្តាជួយបោះឆ្នោតជូនចំពោះ បវរកញ្ញា ឌី លីកា ផងដែរ។ លោបានរៀបរាប់ថា "តោះvote ម្ដងទៀតបងប្អូនយើង!!! នេះជាការ vote ចុងក្រោយហើយលើផ្នែកសម្លៀកបំពាក់ជាតិ រួមគ្នាដើម្បីជាតិយើង។ *ចំណាំ សូមចុចតែសញ្ញា Like មេដៃ និង Share បានហើយទើបគេរាប់ពិន្ទុ សញ្ញាផ្សេងសូមកុំចុច។ 1 like = 1 point (1ពិន្ទុ) 1 share = 5 points (5ពិន្ទុ)"។

បើយោងតាមគណនីហ្វេសប៊ុករបស់ផេក Miss Grand Cambodia បានរៀបរាប់ថា "សូមជម្រាបជូនប្រិយមិត្តគ្រប់ៗរូប ! នេះជារូបថ្មីនៃឈុតតំណាងជាតិនៃបេក្ខភាពកម្ពុជា ជាបេក្ខភាព១ ក្នុងចំណោម២០ ក្នុងវគ្គជ្រើសរើសយកបេក្ខភាព ៥ ដែលមានពិន្ទុគាំទ្រដោយការ Like & Share ។ សូមចូលរួមជាមួយយើងខ្ញុំក្នុងវគ្គចុងក្រោយនេះ ដើម្បីកម្ពុជា ទទួលបានពិន្ទុ ជាបេក្ខភាពឈុតតំណាងជាតិស្អាតផ្តាច់គេ។((( រយៈពេល Vote & Share ចាប់ពីពេលនេះរហូតដល់ ថ្ងៃទី១៩តុលា ម៉ោង 5:30 នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា)))"

បញ្ជាក់ ៖ របៀបបោះឆ្នោតសូមចូលទៅកាន់ Facebook ផេក Miss Grand International រួចរករូបថត Miss Grand Cambodia ក្នុងឈុតតំណាងជាតិ បន្ទាប់មកត្រូវ Like និង Share ដោយ 1 Like ស្មើរ1 ពិន្ទុ និង1 Shareស្មើរ 5 ពិន្ទុ។
















