សារព្រមាន ២៤ម៉ោង ករណីប្រមាថឈុត “ទេពីស្រីុសួគ៌ឦសានបុរៈ” សូមព្រមានលោក Heng Yin (ចំប៉ីខ្មៅ) ដែលបានប្រមាថលើពាក្យ “ឦសានបុរៈ” ឦសានបុរៈ ជាពាក្យតំណាង ឈុតវប្បធម៌ជាតិខ្មែរ ជាឈ្មោះទីក្រុងបុរាណខ្មែរ និងជាឈ្មោះនៃអតីតៈ ព្រះមហាក្សត្រខ្មែរ “ព្រះបាទឦសានវរ្ម័ន ទី១” នៅសតវត្ស ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ...

យោងតាម Video Live និង Post របស់លោក ពីម្សិលមិញ បានថា "ឦសានបុរៈ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប សើបចំអក់ ? ជាច្រើន.. ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍លើសម្បត្តិ៍វប្បធម៌ជាតិខ្មែរ និងជាការប្រមាថលើឈ្មោះរាជធានីបុរាណខ្មែរ និងព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រខ្មែរ នាងខ្ញុំ ផ្តល់ឱកាសឲ្យលោក ២៤ម៉ោង ដើម្បីទទួលកំហុស “លុបការផុសប្រមាថ” និងសុំទោសជានជាតិខ្មែរ ជាបន្ទាន់ បើលោកនៅតែបំពាន ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក ពីបទបរិហាកេរ្តិ៍ និងបទប្រមាថអតីតៈព្រះមហាក្សត្រ ទៅក្រសួងព្រះបរមរាជវាំងក្រសួងវប្បធម៌ វិចិត្យសិល្ប: សាលាដំបូងភ្នំពេញ

និងសាលាខេត្តកំពង់ធំ...នាងខ្ញុំ ក៏បានឃើញមានការប្រមាថលើសម្បត្តិវប្បធម៌ខ្មែរ ពីជនជាតិបរទេសខ្លះនាងខ្ញុំ កំពុងសិក្សានិតិវិធី ច្បាប់អន្តរជាតិ បណ្តាសារ “ជនណាបំផ្លាញ ក្លោញ តម្រតេងព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ) ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ ចាទុកជាប់សិលាចារិកប្រាសាទត្រពាំងរពាក់ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ត្រូវបានបោះពុម្ភ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ។ ពីនាងខ្ញុំ ធី សុវណ្ណថា





