ពុកម៉ែបងប្អូន ពិតជាបានស្គាល់ប្អូនប្រុស តាំង គឹមឡេង រួចមកហើយ ដែលប្អូនប្រុសបានចូលរួមក្នុង សកម្មភាពមនុស្សធម៏ជាច្រើន ព្រមទាំង ជួយបងប្អូនរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងមក។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ បានបង្ហោះទាំងក្តីអាណិតថា "មេត្តាជួយ share ផងដើម្បីរកអ្នកជួយប្អូនតូចម្នាក់នេះ ឪពុកម្តាយបានបោះបង់ចោលកុមារតូចទើបតែកើតភ្លោះពីរនាក់តែបានស្លាប់ម្នាក់ ហើយដោយឃើញកុមារតូចមួយទៀតមានសភាពហូរឈាមតាមច្រមុះក៏ទុកចោលក្នុងមន្ទីរពេទ្យពេលនេះបើមានបងៗណាអាចសូមមេត្តាជួយជីវិតប្អូនយកទៅចិញ្ចឹមផង។ បញ្ជាក់ប្អូនប្រុសកំពុងស្ថិតក្នុងមន្ទីរពេទ្យធំខេត្តបាត់ដំបង។ ត្រូវការទឹកដោះគោជាច្រើន លេខខ្ញុំ 070660088"។
ក្រោយពីការបង្ហោះសុំជំនួយមិនទាន់បានប៉ុន្មានផង ពេលនេះកុមារដ៏កំសត់នេះ បានលាចាកលោកយើងបាត់ទៅហើយ។ ដោយប្អូនប្រុស តាំង គឹមឡេងបានរៀបរាប់ទាំងកំសត់ថា "កុមារតូចដែលខ្ញុំបានផុសព្យាយាមជួយសង្គ្រោះបន្ទាប់ពីឪពុកម្តាយបោះបង់ចោលបានទទួលមរណះភាពហើយ??ខ្ញុំពិតជាសោកស្តាយដែលអសម្ថភាពទៅមិនទាន់ដើម្បីមើលប្អូនប្រុស?ម្សិលមិញប្អូនយប់ចេះលេងវិញតែម៉ោង៤ព្រឹកប្អូនចាកចេញទៅ?ជាតិក្រោយសុំកុំឲប្អូនអភ័ព្វដូចជានេះអីណា សូមឲប្អូនទៅបានសុគតិភពផងចុះ?"។


មានវីដេអូ៖
ប្រភព៖ តាំង គឹមឡេង