សូមបងប្អូនប្រុងប្រយ័ត្ន!...ចោរលួចហេក យកលុយពីក្នុង គណនីធនាគារ អស់ចំនួនជាងពីរដុល្លារ ដោយមិនដឹងខ្លួន... សូមធនាគារ មេត្តាជួយដល់ភាពត្រឹមត្រូវមួយ ឬក៏រកដំស្រាយផង
ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា DiDi Lim បានបង្ហោះសារទាំងក្តៅចិត្ត ដោយសារតែចោរហ៊ានលួចលុយតាមគណនីធនាគារ ដល់ទៅ 2300$។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា៖
"ឌូម៉ា កូនអាចោរគេកាប់ណា ហេកលុយអាញសូមអោយគ្រូសារវាចំរុងចំរើនដូចរាល់ថ្ងៃនេះចុះ ចង់សុីអី ចង់បានអី សូមអោយបានតាមការលួចគេចឹង ចុះ គេទាន់ចប់ គេអត់ទាន់រលាយ
#បាត់_$2300+"។
យ៉ាងណាមិញក៏មានអ្នកចូលរួមបញ្ចេញមតិថា "បងទៅឆែកនៅ ហាងនាឡិការនឹងទៅ Email និងcall ទៅ តែតាមខ្ញុំមេីលគឺគេលួចបងតាមកាត មិនមែន Hack system ទេ"។
ដូចនេះសូមខាងធនាគារ មេត្តាជួយដល់ភាពត្រឹមត្រូវមួយ ឬក៏រកដំស្រាយជូនប្រជាជនផង។ សូមអរគុណ៕
ប្រភព៖DiDi Lim
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។