តាមលោក ចិន្ដ ច័ន្ទរតនា បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិ សិល្បៈអាស៊ីអាគ្នេយ៍ ដែលបានឃើញទ្រង់ទ្រាយ និងក្បូរក្បាច់របស់ពូថៅនេះ ដែលត្រូវបានកកាយឃើញ នៅទីទួលបុរាណ មួយកន្លែង នាតំបន់វាលសោះខ្យល់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសន្និដ្ឋាន ថា ពូថៅនេះអាចផលិតឡើង ស្ថិតនៅ ក្នុងសតវត្សទី ១៨ ឬសតវត្សទី១៩ ដែលចៅហ្វាយស្រុក ឬអ្នកមានឋានៈខ្ពង់ខ្ពស់ បញ្ជាឲ្យឆ្លាក់ ដើម្បីទុកប្រើ ឬសម្រាប់ទុក បូជា។
សូមអានការបកស្រាយ !អាថ៌កំបាំងអស្ចារ្យត្រីសូរ្យ អង់តែនប្រាសាទសម័យបូរាណខ្មែរ ធានាគ្រប់គ្នាភ្ញាក់ផ្អើលទំព័រហ្វេសប៊ុកល្បីខាងអភិរក្សវប្បធម៌និងអរិយធម៌ខ្មែរ «អាចារ្យធំ នគររាជ» បានបកស្រាយពីអាថ៌កំបាំងអស្ចារ្យនៃកំពូលត្រីសូរ្យខ្មែរសម័យបុរាណនេះ។ ខាងក្រោមជាការបកស្រាយទាំងស្រុងរបស់ អាចារ្យធំ នគររាជ។ បើតាមអាចារ្យធំ សរសេរថា «អាថ៌កំបាំងត្រីសូរ្យ ឬត្រីសូល៍ខ្មែរ (ជាអង់តែនសម័យបូរាណ) (Trisolar)នៅលើគ្រប់កំពូលប្រាង្គប្រាសាទ របស់ខ្មែរគឺជាវិទ្យាសាស្ត្រ បរមថ-សំលោហ:វិទ្យា (Metal Physic) ជាចំណេះខ្មែរ ដ៏អស្ចារ្យ លើលោក នៅសម័យនោះ។គ្រប់សំណង់ខ្មែរសម័យបូរាណ តែងតែដាក់ត្រីសូរ្យ លើកំពូល ពីព្រោះ ត្រីសូរ្យ ជាអង់តែន ដែលព្រះមហាក្សត្រ ខ្មែរ និង មន្ត្រី ខ្មែរ ក្នុងសម័យអង្គរ ប្រើដើម្បីទំនាក់ទំនងពត៌មាន ឬ ផ្តល់ដំណឹង តាមរយ: (អាកាសញ្ញាញ ដោយវិធីឈាន ឬ សមាបត្តិ Yuga Meditation គឺជាការទំនាក់ទំនង ដោយញាណ ជំនួយដោយ សំលោហ: បច្ចុប្បន្ន សង្ឃ ដាឡៃ ឡាមា ចេះប្រើចំណេះទំនាក់ទំនងដោយញាណនេះ ហើយក៏នៅមានខ្មែរជាច្រើននាក់ទៀត នៅចេះប្រើ) និងប្រើជា ប្រព័ន្ធ ការពាររន្ទះផង និងការពារវិទ្យុសកម្មផង ដែលខ្មែរហៅថាអំពើ ឬ អាថាន់ ឬ វិជ្ជាមន្តអាគមន៍ផ្លូវងងឹត។ ត្រីសូរ្យខ្មែរ នៅសម័យនោះ ខ្មែរ គោរពជាវត្ថុ សក្ត័សិទ្ធ ដ៏អស្ចារ្យ»។ប្រភពខាងលើបន្ថែមទៀតថា «នេះជាចំណេះ ខ្មែរ ដ៏អស្ចារ្យ ដែលពួកអាស្វា អង់ដ្រូអឺរ៉ុប មើលងាយខ្មែរ ថាខ្មែរជាមនុស្សព្រៃ។ តាមគោលការណ៍ ជំនឿខ្មែរ នៅសម័យអង្គរ ត្រីសូរ្យ ជាអាវុធរបស់ ព្រះវិស្ណុុ ដើម្បីរក្សាលោក និង ទំនាក់ទំនងទេវតា ក្នុង ចក្រវាឡ។ ត្រីសូរ្យ ជាអាវុធ ដែល ព្រះនាង ឥន្ធនា(អង់តែនណា) ឬ (នាគ ឬថៃ ហៅថា ណាគី) ជាព្រះម៉ែរបស់ខ្មែរ ប្រគល់ថ្វាយ ព្រះវិស្ណុ នៅពេល បញ្ចប់ជម្លោះសង្គ្រាម រវាង នាគ និង គ្រុឌ នៅក្នុង និទានទេវកថា របស់ខ្មែរ ពីបូរាណមក។ ចំណេះខ្មែរ ផ្នែក បរមថវិទ្យា មានតាំងពីបូរាណ មុនសម័យអង្គរមកម្ល៉េះ។ ដូច្នេះហើយ នៅក្នុងទស្សន: របស់ខ្មែរ តែងតែ ដាក់តាំង ត្រីសូរ្យ នៅលើកំពូលប្រាង ប្រាសាទ នៅលើកំពូលប៉មយាម នៅលើដំបូលវិហារ និង នៅលើគេហដ្ឋាន»។បើតាមអាចារ្យធំ ត្រីសូរ្យ មិនត្រឹមតែប្រើ ជា ឧបករណ៍ អង់តែន (Wifi Bluetool Space-Information and Telecomununication) ប៉ុណ្ណោះទេ តែក៏ប្រើជា ឧបករណ៍ ការពាររន្ទះ និង ជាឧបករណ៍ ប្រឆាំងនឹងវិទ្យុសកម្ម នៃរលកវិទ្យុសកម្ម របស់ បរមាណូផងដែរ នៅពេលដែល ដូនតាខ្មែរ តំកល់សំរិទ្ធ និង ស្រោបមាស ពេញពីលើដំបូលប្រាសាទ និង ពេញតួប្រាសាទ។ ចំណេះនេះ ពួក អាសឺរ បាប៊ីឡូន ក្រិក និង ពួក រ៉ូមាំង បានចម្លងទៅ ។ ដោយជាចំណេះផ្នែក វិទ្យាសាស្ត្រ ដ៏អស្ចារ្យ ដែលនឹងអាចគ្រប់គ្រងពិភពលោកបាន ពួកអាស្វា អង់ដ្រូ អឺរ៉ុប ក៏ចោទថាខ្មែរ ជា កូនអារក្ស តាមការបញ្ចូលលទ្ធិជំនឿ៕









ប្រភព៖ សមាគម និងវិទ្យុសំលេងជនពិការភ្នែក