រាជរដ្ឋាភិបាល សម្រេចកាត់ដីបឹងព្រែកទប់ នៅក្រុងព្រះសីហនុ ១១ហិកតា៥០អា ឲ្យក្រុមហ៊ុនឯកជនធំមួយ កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់....
-

ព្រះសីហនុៈ យោយតាម អនុក្រិត្យ លេខ២៣ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ រាជរដ្ឋាភិបាល បានសម្រេចកាត់ដីទំហ៊ំ១១ហិកតា ៥០អា ចេញពីតំបន់ អភិរក្សបឹងព្រែក ទប់ដែលមានទំហ៊ំ ១៦ហិកតា​៣០អា ប្រគល់ទៅឲ្យក្រុមហ៊ុន ឯកជនធំមួយ កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ដូចនេះទំហំដីបឹងព្រែកទប់ ដែលត្រូវអភិរក្សបន្ត នៅសល់តែទំហ៊ំ៤ហិកតា ៨០អា តែប៉ុណ្ណោះ។

មន្រ្តីសាលាខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ កាន់កាប់ស្របច្បាប់ លើដីបឹងព្រែកទប់ ទំហ៊ំ១១ ហិកតា ៥០អា ដែលអនុក្រិត្យលេខ ២៣ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល សម្រចកាត់ចេញនោះ គឺជាក្រុមហ៊ុន របស់ ឧកញ្ញ៉ា លី យ៉ុង ផាត។ ហើយបច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចចេញ ច្បាប់អនុញាត្តិឲ្យ ក្រុមហ៊ុន ចាក់ដីលុប​បឹង បូមខ្សាច់ នឹងកំណត់បោះបង្គោលព្រំ​រួចហើយ ដើម្បីផ្តល់ការងាយស្រួល ដល់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៏ តាមគោលការរបស់ខ្លូន ។

គួរបញ្ជាក់ថា បឹងព្រែកទប់ គឺជាបឹងប្រវត្តិសាស្រ្ត មួយដែល​ប្រជាពលរដ្ឋរស់ នៅក្រុង.ខេត្តព្រះសីហនុ ក្មេងចាស់ប្រុសស្រីនណាក៍ស្គាល់ នណាក៍គេដឹងដែរ អំពីសាវតាបឹងស្តុបទឹកស្អាតព្រែកទប់នេះ ពីរព្រោះថា បឹងមួយនេះបានផ្តល់ទឹកស្អាតសំរាប់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់តាំងពីរសម័យជីដូនជីតារបស់ពួកគេមកម្លេះ ។ ដោយ ដើមឡើយ បឹងនេះមាន ទំហ៊ំ ប្រមាណជាង២០០ហិកតា គឺធំណាស់ ប៉ុន្តែក្រោយ មក ត្រូវបានគេ ឃុបឃិតគ្នា ជាច្រើនដំណាក់កាល រំលោភយកម្តងបន្តិចៗ ហើយអ្នកដែលពាក់ ព័ន្ធមានដីជុំវិញ បឹងព្រែកទប់ មិនមានប្រជាពលរដ្ឋក្រីក្រទេ គឺសុទ្ធតែមន្រ្តីបុណ្យស័ក្កធំៗ នឹងអ្នកមានលុយទាំងអស់ ហើយអ្វីដែលគួរកត់សម្គាល់ ផងដែរនោះគឺ ហាងឆេង ដីបឹងព្រែកទប់ បច្ចុប្បន្ន មាន តម្លៃក្នុងមួយម៉ែត្រការរ៉េ មិនតិចជាង២៥០០ដុល្លារ នោះឡើងយ គឺថ្លៃណាស់ សរុបសេចក្តីមក អ្នកដែលរំលោភដីបឹងព្រែកទប់បានសម្រេច គឺក្លាយជាអ្នកមានអស់ហើយ៕