វៀតណាម៖ ក្មេងស្រី អាយុ ៤ឆ្នាំ កាន់ប៊ិចរត់លេង មិនប្រយ័ត្នក៏បានដួលចាក់ប៊ិចចូលទៅក្នុងដើមទ្រូងគួរឲ្យសង្វេគខ្លាំងណាស់។ មុនកើតហេតុ ក្មេងស្រីរូបនេះបានទៅសុំប៊ិចពីម្ដាយចំនួនបីដើម ដើម្បីយកមករៀនគូ និងសរសេរ បន្ទាប់ពីបានអោយប៊ិចទៅកូនរួចរាល់ហើយ ម្ដាយក្មេងពុំបាននៅមើលថែកូនរបស់ខ្លួនឡើយ ដោយទុកអោយកូនស្រីនៅអង្គុយតែម្នាក់ឯង។
មួយរំពេចក្រោយមក ខ្លួនជាម្ដាយក៏ត្រឡប់មកវិញក៏ស្រាប់តែបានឃើញកូនរបស់ខ្លួនដេកស្លូកស្ដឹង ខ្លួនប្រឡាក់សុទ្ធតែឈាម ហើយថែមទាំងមានប៊ិចមួយដើមដោតចំដើមទ្រូងទៀតផង។

បន្ទាប់ពីបានឃើញសភាពបែបនោះ ស្ដ្រីដែលត្រូវជាម្ដាយក៏បានបញ្ជូនកូនទៅមន្ទីរពេទ្យ នាទីក្រុង ហ៊ូជីមិញ ភ្លាមៗតែម្ដង។ ពិតជាសំណាងល្អមែនបន្ទាប់ពីបានធ្វើការវះកាត់ ជីវិតរបស់ក្មេងស្រីអាយុ ៤ឆ្នាំនេះក៏បានឆ្លងផុតនូវគ្រោះថ្នាក់មួយនេះ។
សូមមាតាបិតាគ្រប់រូប មេត្តាមានការប្រុងប្រយ័ត្ន លើរាល់វត្ថុដែលកូនតូចៗលេង ព្រោះវាអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។

