អ្នកស្វាយរៀងអើយ លិចអស់ហើយ!!! ភ្លៀងធ្លាក់មួយមេធំ នៅក្រុងស្វាយរៀង ឃើញថាលិចគ្រប់ទីកន្លែងគ្មានសល់នោះទេ...
-

ស្វាយរៀងៈ កាលពីវេលាម៉ោង១២ជាងថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់បោកបក់ខ្លាំងៗផងនោះ អស់ពេលមួយម៉ោងជាង គេឃើញនៅតាមដងផ្លូវក្រុងស្វាយរៀង ត្រូវជន់លិចដោយសារទឹកភ្លៀងស្ទើគ្រប់ផ្លូវ។ ហើយចាប់ដើមខែតុលា ឆ្នាំ២០១៨ នៅក្រុងស្វាយរៀង ពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ នេះក៏ជាលើកទី២ហើយ សម្រាប់ក្រុងស្វាយរៀង ក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅក្នុងស្វាយរៀង ។

ក្នុងនោះក៏មានចុះកាយស្តារយកសំរាមចេញតាមមាត់ផ្លូវ ពីសំណាក់មន្ត្រីសាលាក្រុងស្វាយរៀងផងដែរ។ ហើយកន្លងមកឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្លាប់ធ្វើការងារអំពាវនាវដល់ពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលមានកើតឡើង ហើយជាពិសេសបញ្ហា ខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះជាដើម ៕