ខេត្តព្រៃវែង ៖ ក្រោយពីមានហេតុការណ៍ បុរសម្នាក់ បានរត់កាត់ទទឹងផ្លូវ ពីលិចទៅកើត ក៏ត្រូវរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 3A-0988 បើកបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៦ៈ១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដោយមានពត៌មានបានអោយដឹងថា ជនរងគ្រោះមានវិបត្តិខ្លាំងជាមួយប្រពន្ធ រឿងប្រពន្វរត់ចោល ទើបសម្រេចចិត្ត បែបបនេះ ។
.jpg?1539784020)
ក្រោយពីបានលេចលឺពត៌មាននេះហើយ ប្រពន្ធរបស់ជនរងគ្រោះក៏បានចេញមុខ បដិសេធនូវពត៌មានដែលថាប្ដីរបស់គាត់ សម្រេចចិត្ត បែបបនេះ ព្រោះគាត់រត់ចោល ។ ដោយ របស់ប្រពន្ធជនរងគ្រោះ បានសរសេររៀបរាប់ថា៖
.jpg?1539784028)
“ចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹងហើយបងប្អូន ចឹងអ្នកសសេរនឹងដូចគ្នាបើគ្រាន់តែលឺតពីគេទេកុំធ្វើចេះរឿងគេខ្ញុំផ្ទាល់ទុក្ខជាន់ទុកហើយភ្នែកព្យាបាលអស់លុយខ្ទង់មុឺនក៍មិនដឹងថាជារឺអត់បានត្រឹមទប់ស្តាត់មេរោគ ខ្លួនឯងចេញពីពេទ្យមិនទាន់បានប៉ុន្មានផងកូនស្រីជាទីស្រលាញ់ឈឺ បន្ទាប់ពីនឹងមកប្តីចឹងទៀត សួរថាអ្នកណាយល់អារម្មណ៍នឹង ធ្វេីមិចនិស្ស័យយេីងបានជួបគ្នាត្រឹមនឹងលាហេីយលារហូតហេីយ រឿងព្រោះនាងតូចសូមកុំភ័យខ្ងុំនឹងមេីលថែនាងអោយបានល្អ ខ្ងុំសន្យា សូមទៅអោយបានសុខចុះណា “។
.jpg?1539784032)
នៅក្នុងនោះ បងស្រីរបស់ប្រពន្ធជនរងគ្រោះខាងលើក៏បានបន្តទៀតថា៖ “ប្អូនញុំមានទុក្ខហេីយទាំងភ្នែកខ្លួនមេីលមិនទាន់ឃេីញឥឡូវត្រូវប្ដីស្លាប់ចោលទៀតសូមសង្គមហ្វេសប៊ុកកុំសរសេរផ្ដេសផ្ដាស់អីទុក្ខជាន់លេីទុក្ខហេីយ”។
.jpg?1539784042)
.jpg?1539784043)
.jpg?1539784043)
.jpg?1539784043)
.jpg?1539784044)
.jpg?1539784042)
.png?1539784045)