ភ្នំពេញៈ កាលពីព្រឹកម៉ោងប្រហែលជា១១ៈ៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកព្នៅ ដែលស្ថិតនៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

មានស្ត្រីម្នាក់ បានធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ពីលើស្ពានលីយ៉ុងផាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ព៌ណក្រហមលាយស។ តាមសាក្សីពីប្រជាពលរដ្ឋ ដែលចោមរោមមើលហេតុការណ៍នេះ បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីវ័យក្មេងម្នាក់ បានជិះម៉ូតូមួយគ្រឿង (មិនច្បាស់ពីទឹសណា) បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ដែលឈរជើងក្បែរនោះ ទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ តែមិនបានឃើញជនរងគ្រោះទេ ព្រោះលិចចុះទៅក្នុងទឹកបាត់ និងដោយសារទឹកហូរខ្លាំងផង។ សមត្ថកិច្វបានប្រាប់អោយដឹងថា ម៉ូតូដែលបន្សល់ទុកម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 បន្សល់ទុកនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកព្នៅ ដើម្បីរង់ចាំសាច់ញាតិមកទទួល។

នារីដែលលោតទឹកសម្លាប់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ សែ ពុធារី ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុជនរងគ្រោះបានសុំមកលេងផ្ទះបងប្អូន នៅម្តុំព្រែកលាប លុះមកដល់រសៀលថ្ងៃដដែល មានគេប្រាប់ថា កូនលោតទឹកសម្លាប់ខ្លួនលើស្ពាន លីយ៉ុងផាត់ បាត់ទៅហើយ គ្រាន់តែទទួលដំណឹងនេះភ្លាម គាត់ក៏ប្រញ៉ាប់មកកន្លែងកើតហេតុភ្លាម តែមិនបានឃើញ ហើយបានរត់ទៅប៉ុស្តិ៍នគបាលព្រែកព្នៅដើម្បីសួរនាំទើបដឹង។

តាមការបញ្ជាក់ពីអាណាព្យាបាលនៅមុខសមត្ថកិច្ចអំពី រឿងហេតុដែលបបណ្តាលអោយនាងគិតខ្លីលោតទឹកសម្លាប់ខ្លួននេះ គឺមកពីនាងមានវិបត្តិក្នុងគ្រួសារផង និងនាងទាមទាអោយឪពុកម្តាយទិញទូរស័ព្ទនិងចិញ្ចៀនពេជ្រ តែមិនបានផងដែរ។ ក្រោយធ្វើកំណត់ហេតុរួច ខាងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ក៏បានប្រគល់ម៉ូតូរបស់ជនរងគ្រោះ អោយទៅក្រុមគ្រួសារវិញផងដែរ។ ចំណែកសព នរងគ្រោះ រហូតមកដល់ពេលនេះនៅមិនទាន់បានឃើញនៅឡើយទេ ៕

