បន្ទាប់ពីមានរឿងកក្រើកបណ្ដាញសង្គមទាក់ទងអ្នកនយោបានវ័យក្មេងកញ្ញា សុវណ្ណថា បង្ហោះសារព្រមាននាង ចំប៉ីខ្មៅ ឈ្មោះពិត យិន ហេង អោយចេញមុខសុំទោសជាសាធារណៈ ស្រាប់តែពេលនេះមានបុរសម្នាក់ចេញមុខជួយចេញថ្លៃមេធាវី ១០០០ដុល្លា ប្រសិនបើ ធី សុវណ្ណថា ប្ដឹងនាង ចំប៉ីខ្មៅ ដាក់គុក។

លោក នួន ផាន់ណារ៉ា បានបង្ហោះសារក្នុងបណ្ដាញសង្គមរបស់លោកថា៖ «បើក្មួយធីសុណ្ណថាប្តឹងហើយយកវាដាក់គុគបានខ្ញុំ នួន ផាន់ណារ៉ា សុំជួយចេញថ្លៃមេធាវី១០០០ដល្លាអោយតែយកវាដាក់គុគបាន។»

គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានសរសេរព្រមានថា៖ «សារព្រមាន ២៤ម៉ោង ករណីប្រមាថឈុត “ទេពីស្រីុសួគ៌ឦសានបុរៈ” សូមព្រមានលោក Heng Yin (ចំប៉ីខ្មៅ) ដែលបានប្រមាថលើពាក្យ “ឦសានបុរៈ”។ ឦសានបុរៈ ជាពាក្យតំណាង ឈុតវប្បធម៌ជាតិខ្មែរ ជាឈ្មោះទីក្រុងបុរាណខ្មែរ និងជាឈ្មោះនៃអតីត ព្រះមហាក្សត្រខ្មែរ “ព្រះបាទឦសានវរ្ម័ន ទី១” នៅសតវត្ស ទី៦-៧ នៃប្រវត្តសាស្ត្រខ្មែរ។ យោងតាម Video Live និង Post របស់លោក ពីម្សិលមិញបានថា “ឦសានបុរៈ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប សើបចំអក ជាច្រើន។ ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍លើសម្បត្តិ៍វប្បធម៌ជាតិខ្មែរ និងជាកាបការប្រមាថលើឈ្មោះអតីតព្រះមហាក្សត្រខ្មែរ។ នាងខ្ញុំ ផ្តល់ឱកាសឲ្យលោក ២៤ម៉ោង ដើម្បីទទួលកំហុស “លុបការផុសប្រមាថ” និងសុំទោសជនជាតិខ្មែរ ជាបន្ទាន់។ បើលោកនៅតែបំពាន ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក ពីបទបរិហាកេរ្តិ៍ និងបទប្រមាថអតីតព្រះមហាក្សត្រ ទៅក្រសួងព្រះបរមរាជវាំងក្រសួងវប្បធម៌ វិចិត្យសិល្ប: សាលាដំបូងភ្នំពេញ និងអភិបាលខេត្តកំពង់ធំ។ នាងខ្ញុំ ក៏បានឃើញមានការប្រមាថ លើសម្បត្តិវប្បធម៌ខ្មែរ ពីជនជាតិបរទេសខ្លះ នាងខ្ញុំ កំពុងសិក្សានិតិវិធី ច្បាប់អន្តរជាតិបណ្តាសារ “ជនណាបំផ្លាញ គ្លោញ តម្រងតេញព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ) ជននោះនឹងវិនាសអន្តរាយ”។ នេះជាបណ្តាសារ ចាទុកជាប់សិលាចារិកប្រាសាទ ត្រពាំងរពាក់ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ត្រូវបានបោះពុម្ភ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ ។ ពីនាងខ្ញុំ ធី សុវណ្ណថា”៕»
