រថយន្ដ HYERID ប្រភេទ២តោនកន្លះ ដឹកលើកទម្ងន់ឡើងលើស្ពានមិនរួច ថយក្រោយមកបុកនិងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៥កង់
-

ភ្នំពេញ៖ រថយន្ដHYERIDប្រភេទ២តោនកន្លះ សង្ស័យដឹកលើកទម្ងន់ឡើងលើស្ពានមិនរួច ថយក្រោយបណ្ដាលឲ្យបុកនិងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៥កង់ ហេតុការនេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ព៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញររថយន្ដHYERIDប្រភេទ២តោនកន្ល ក្បាលពណ៌ខៀវពាក់ស្លាកលេខ ព្រះសីហនុ3A-0882 សង្ស័យដឹកលើទំម្ងន់ បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើងពេលទៅដល់ចំណុចកើតហេតុបានឡើងលើស្ពានបានពាក់កណ្ដាលក៏ថយក្រោយវិញបណ្ដាលមកបុកនិងពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលទ្រូងផ្លូវបាក់អស់៣កង់បណ្ដាលឲ្យរងការខូចខាតទ្រូងយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្ដវិញបានគេចខ្លួនបាត់សម្រាល់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កររបួសអ្នកណាម្នាក់ទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់នៅនិងកន្លែងនិងបានធ្វើការវាស់វែងយករថយន្ដបង្ករទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា