មួយឃ្លារបស់ឧកញ៉ា ទៀ វិចិត្រ ធ្វើឲ្យអ្នកមហាជនពេញចិត្តស្ដូក !
លោកឧកញ៉ា ទៀ វិចិត្រ ជាបុគ្គលមួយរូបដែលលេចធ្លោការធ្វើទានសណ្ដោសប្រណីចំពោះជនក្រីក្រ ។ ជារឿយៗតែងឃើញមានវីដេអូលោកឧកញ៉ាយកអាសារអ្នកជួបប្រទះការលំបាក ពិសេសចាស់ជរាគ្មានទីពឹង ។

ថ្ងៃនេះដែរលោកឧកញ៉ាបង្ហោះសារមួយឃ្លាធ្វើអោយមហាជនក្នុងបណ្ដាញសង្គមពេញចិត្តស្ដូករហូតមានការស៊ែរតចែកចាយគ្នា ។

ប្រយោគដែលឧកញ៉ាបានបង្ហោះក្នុងបណ្ដាញសង្គមមានអត្ថន័យថា៖ «ទ្រព្យសម្បត្តិគឺជារបស់ក្រៅខ្លួន បាត់បង់ហើយអាចរកមកវិញបាន តែបើបាត់បង់មនុស្សល្អប្រហែលជាមិនងាយនឹងរកមកវិញបានទេ....» ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។