ជំនឿគ្មានការពិចារណា អោយលុយគេហើយ គេយកជើងជាន់ក្បាលទៀតល្បីពេញហ្វេសប៊ុក…(មានវីដេអូ)
-

ជំនឿផ្លូវងងឹតវាកើតមានឡើងនៅពេលដែលយើងគ្រប់គ្នាមានបញ្ហាអាសន្ន និងអស់ភាពជឿជាក់លើខ្លួនឯង ហេតុដូច្នេះហើយទើបបណ្ដាលអោយយើងឆាប់ជឿខ្លាំងទៅលើរបស់អ្វីមួយ ឬអ្នកណាម្នាក់ដោយគ្មានការពិចារណគ្រប់គា្រន់។ ជំនឿមានគ្រប់រូបភាពដែលស្ថិតនៅជុំវិញខ្លូនរបស់យើង ជំនឿអាចធ្វើអោយមនុស្សបាក់ទឹកចិត្ត និងជំនឿអោយអោយមនុស្សមានឥទ្ធិពលខ្លាំងក្លាជាងមុន។

ដូចរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះជាដើម មានប្រជាជនថៃជាច្រើននាក់បានទៅយកគ្រូបុរាណបែបប្រពៃណី (គ្រូចូលរូបសន្ថឹត) ដើម្បីសូមអោយលោកគ្រូព្យាបាលជំងឺអោយបានជាសះស្បើយ។ ទោះបីជាគាត់បានប្រើវិធីស្មោកក្រោគយ៉ាងនេះក៏ដោយ ក៏មានអ្នកជម្ងឺជាហូរហែរបានទៅពឹងពាក់លោកគ្រូដើម្បីព្យាបាលជម្ងឺ។ អ្នកធ្លាប់បានសាកក៏បានសរសើរ ប៉ុន្តែអ្នកមិនធ្លាប់បានសាកក៏នាំគ្នាបញ្ចេញមតិរិះគន់ផងដែរ។

អាចនិយាយបានថាវាគឺជារឿងរាវមួយដែលកំពុងមានភាពល្បីល្បាញបំផុតនៅលើពិភពអនឡាញប្រទេសថៃបន្ទាប់ពីមានកាផុសស៊ែរតតគ្នាជាច្រើន ដោយក្នុងរូបនោះស្ដីពីការព្យាបាលបែបថ្មីគឺយកជើងដាក់លើក្បាលនឹងតាមរាងកាយផ្សេងៗ ដោយម្ចាស់អាខោនហ្វេសបុកមួយដែលមានឈ្មោះថា Pimpitchaya Pam Arkarajiratthikarm បានយកមកបង្ហោះហើយសរសេថា ជឿរងុបងុលគ្មានការពិចារណា ដោយជាធម្មតាមនុស្សយើងគេតែងតែយកក្បាលជារបស់ខ្ពស់ ចំណែងជើងជារបស់ទាបដល់ដី តែពីនាក់នេះយកជើងមកអោយគេជាន់ក្បាលទៅវិញ បើពូកែម្លឹងៗមន្ទីពេទ្យគេបិតចោលអស់ហើយ (តែយ៉ាងណាក្ដីនេះជាជំនឿររបស់បុគ្គលម្នាក់ៗ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ.?

ទោះបីជាគាត់បានប្រើវិធីស្មោកក្រោគយ៉ាងនេះក៏ដោយ ក៏មានអ្នកជម្ងឺជាហូរហែរបានទៅពឹងពាក់លោកគ្រូដើម្បីព្យាបាលជម្ងឺ។ អ្នកធ្លាប់បានសាកក៏បានសរសើរ ប៉ុន្តែអ្នកមិនធ្លាប់បានសាកក៏នាំគ្នាបញ្ចេញមតិរិះគន់ផងដែរ។ ជាចុងក្រោយ៖ ជំនឿកើតឡើងពីការជឿ បើមិនជឿសូមកុំប្រមាថអោយសោះ។