បើយោងតាម ការលើកឡើងរបស់លោក Abdolnaser Hemmati ទេសាភិបាលធនាគារកណ្ដាលអ៊ីរ៉ង់ បានឲ្យដឹងថា ដោយសារតែប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ីរ៉ង់ និងតួកគី សុទ្ធតែជាប្រទេសដែលរងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដូនចនេះហើយ ពួកប្រទេសទាំងនេះបានត្រៀមធ្វើរឿងមួយតប់វិញ គឺដោយផ្អែកលើហេតុផលនេះ ប្រទេសទាំង៣ បានបង្ហាញពីគម្រោងឈប់ប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងការជួញដូរពាណិជ្ជកម្មជាត្រីភាគី ដោយជំនួសមកវិញនូវការចាយវាយជារូបិយប័ណ្ណជាតិវិញម្ដង។

លោក Hemmati បានបន្ថែមទៀតថា ការធ្វើពាណិជ្ជកម្មត្រីភាគី នឹងរើសយករូបិយប័ណ្ណច្បាស់លាស់មួយ មិនមែនជាដុល្លារ នៅក្នុងអត្រាជួញដូរដែលជាក់លាក់ នេះប្រហែលជាជ្រើសរើសរូបបិយវត្ថុរបស់ប្រទេស ណាមួយ ដែលនៅក្នុងចំនោមប្រទេស ដៃគូរ ឬប្រទេសមួយផ្សេងទៀត។ បន្ថែមពីនេះ លោកទេសាភិបាល បានបន្តថា លោកគ្រោងនឹងទៅជួបជាមួយទេសាភិបាលធនាគារជាតិប្រទេសរុស្ស៊ី និងប្រទេសតួកគី ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង ក៏ដូចជាការអនុវត្តគម្រោងឈប់ប្រើប្រាស់លុយដុល្លារ។ តែគេមិនទាន់ដឹងច្បាស់ថា ការអនុវត្តន៌នោះនឹងចាប់ផ្តើមនៅពេលណានោះទេ។



