ឯកជន ពេលនេះត្រូវជាប់គុក ៣៦ឆ្នាំ ពីបទរំលោភក្មេងស្រី, លាងលុយខ្មៅ…(មានវីដេអូ)
យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា អតីតលោកសង្ឃស្ទាវមួយអង្គដែលត្រូវបានគេស្គាល់ថា ជិះសុទ្ធតែយន្តហោះឯកជននោះ ត្រូវបានជាប់គុក ៣៦ ឆ្នាំពីបទល្មើសជាច្រើន។ លោកសង្ឃអង្គនេះ មានព្រះនាមថា Wirapol Sukphol មានព្រះជន្ម ៣៩ព្រះវស្សា ធ្លាប់បានរំលោភក្មេងស្រីអាយុ១៤ឆ្នាំ ដែលនាងគឺជាក្មេងស្រីម្នាក់ ដែលសង្ឃអង្គនេះបានយកមកចិញ្ចឹម និងរំលោភសេពសន្ថវៈរបស់នាង អស់រយៈពេលជាង២ឆ្នាំ ទើបត្រូវបានបែកធ្លាយនូវរឿងអាស្រូវមួយនេះ។

តាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានកើតទ្បើងតាំងពីកំឡុង ខែមករា ឆ្នាំ ២០០០ រហូតដល់ពាក់កណ្តាលឆ្នាំ ២០០១ មកម្ល៉េះ។រហូតដល់ឆ្នាំ ២០១៣ ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ៤០ លានបាត (ប្រហែល ១,២២ លានដុល្លារអាមេរិក)។ យ៉ាងណាមិញ ករណីនេះត្រូវបានផ្អាករង់ចាំការសម្រេចរបស់តុលាការសិន ហើយដំបូងទ្បើយ លោកសង្ឃ Sukphol បានសន្យាថានឹងផ្តល់ប្រាក់ ១០,០០០ បាត (ប្រហែល ៣០៧ ដុល្លារ) ជាប្រចាំខែជូនជនរងគ្រោះ ប៉ុន្តែក្រោយពី ពីរបីខែមក សង្ឃកំហូចនេះក៏ឈប់ឲ្យប្រាក់ទៅនាង។

លោកសង្ឃ Sukphol បានហោះហើរទៅសហរដ្ឋអាមេរិកដើម្បីពិនិត្យឌីអិនអេ ប៉ុន្តែត្រូវបានត្រលប់មកប្រទេសថៃវិញ ដោយសារតែការចោទប្រកាន់មួយចំនួននៅក្នុងខែកក្កដា កន្លងទៅនេះ។ យ៉ាងណាមិញ លោកសង្ឃ Sukphol ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៣៦ ឆ្នាំពីបទលួចបន្លំ លាងលុយខ្មៅ ឧក្រិដ្ឋកម្មតាមកុំព្យូទ័រ និងករណីចាប់រំលោភមួយនេះផងដែរ៕



