ប្រឹងលេងកនយើងក្រែងបានដូចគេ ! គ្រាន់តែលេងហ្គេម PUBG​ សោះ ធ្វើឲ្យបុរសម្នាក់លង់ស្នេហ៍ ហើយក៏ចូល..
សីហា
-

កាលពីថ្មីៗនេះ គេសង្កេតឃើញថា មានការស៊ែរតៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ចំពោះគូរស្នេហ៍មួយគូរដែល ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ដោយស្នេហារបស់ពួកគាត់ខុសប្លែកពីគេបន្តិច ប៉ុន្តែពិតជាមានន័យខ្លាំងណាស់ ហើយមនុស្សភាគច្រើនក៏ចង់បានបែបនេះដែរ។

ក្នុងនោះដែរ យើងតាមគណនីហ្វេសប៊ុកឈ្មោះ Sokchea Jrounh បានបង្ហោះសារដ៏ផ្អែមល្ហែម នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា “Pubg​ បានធ្វើឲ្យពួកយើងបានស្គាល់គ្នា ហើយក៏មិននឹកស្មានថា ពួកយើងមានថ្ងៃនេះដែរ ព្រោះថាថ្ងៃដំបូងដែឡពួកយើងលេងមួយគ្នា គឺឈ្លោះគ្នាដល់ករ ព្រោះចូលលេង៤នាក់ Seyha Kg Yanith TiTo ហើយអូនក៏ហុយមុនគេ ហើយគ្នាខំមើលតាំងពីដើមដល់ចប់ ហើយលេងបានលេខ២ ហើយក៏ឈប់លេង អូនក៏ឆាតមកថា អោយបងភ្លាមៗម៉ង ហើយហ្វេសប៊ុកក៏មិត្តនិងគ្នាទៀត តែក៏មិនដឹងថា មិត្តតាំងពីកាលណាដែរ អរគុណ​ Pubg​ ដែលធ្វើឲ្យពួកយើងបានស្គាល់គ្នា”។

ក្រោយពីបង្ហោះសារបែបនេះហើយ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការច្រណែន និងអ្នកខ្លះទៀត ផ្ញើសារជូនពរឲ្យជួបតែសំណាងល្អ និងរកស៊ីមានបាន។