សម្តេចតេជោ ហ៊ុន សែន តែងបង្ហាញនូវភាព ដ៏សាមញ្ញគ្រប់ទិសទី ជាមួយការពិសារពោតអាំងតាមផ្លូវសាធារណៈ នៅប្រទេសទួគី
-

ប្រទេសទួគីៈ សម្តេចបានមានប្រសាសន៍ថា ទស្សនកិច្ចនៅទួគី ខ្ញុំសាកល្បងរស់ជាតិនៃពោតដុត ដែលបុរសលក់ពោតដុតបានលក់នៅតាមផ្លូវចូលទៅព្រះវិហារមួយ ដែលមានវ័យចំណាស់ជាង៤០០ឆ្នាំ។ ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់ មន្ត្រីកម្ពុជានិងមន្ត្រីទួគី ប្រកបដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ ដែលខ្ញុំនិងប្រធានាធិបតីយទួគីឯកភាពគ្នា។

ក្នុងពេលបាយជាមួយអភិបាលក្រុង អុីស្តាំប៊ុលខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះ ពិតជាឆ្ងាញ់និងមានផ្លែធំ។ ពេលមើលរូបថតខ្ញុំទទួលទានពោតសុំមើលតែពោតបានហើយកុំមើលក្បាលពោះខ្ញុំ ដែលវាធំប្លែកខុសធម្មតា។ ជូនពរបងប្អូនជនរួមជាតិពីចម្ងាយ ៕