នារីស្រស់ស្អាតម្នាក់ បានបកស្រាយការពិត រឿងគ្រោះថ្នាក់ចរាចរណ៏កាលពីយប់មិញ កុំឲ្យមហាជនយល់ច្រលំទៀត....
បើយោងតាមគណនីហ្វេសបុករបស់នារីរូបស្រស់ម្នាក់ មានឈ្មោះ Dav បានសរសេររៀបរាប់ថា "ញុមមិនបានស្រវឹងទេ ញុមមិនបានបុកគេទេ គេមកបុកញុមទេលោក បើញុមបុកគេមិនដឹងថាគេផ្លោងដល់ណាទេ មិនមែនឡានកំពិតចឹងទេ គេទទួលហើយថាគេជិះលឿន ឡានបើកយឺត ហើយគេក៏ទទួលដែរប៉ះគ្នាចូលផ្លូវខាងញុម ញុមព្រមទទួលសងគេមិនមែនញុមទទួលស្គាល់ថាខុសទេ ដោយសារតែអាណិត និងគេរងរបួសរាងធ្ងន់ដែរ ហើយមិនចង់វែងឆ្ងាយ" ។

បញ្ជាក់ៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្បែររបងស្ថានទូតរុស្សុី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ រវាងរថយន្តស៊េរីទំនើប បុកជាម៉ូតូឌួក បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យភ្លាមៗ ៕












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។