អុញនោះ...ធី សុវណ្ណថា លេងមែនទែនហើយដោយប្រាប់ថានឹងសិក្សាច្បាប់ដើម្បីដាក់ពាក្យប្ដឹង ចំប៉ីខ្មៅ ( ហេង យិន ) ពីបទបរិហាកេរ្តិ៍​ និងប្រមាថវប្បធម៌ជាតិ​ខ្មែរ
ណារ៉ា
-

បើទោះបីជាមានការចេញមុខសុំទោសជាសាធារណៈពីលោក ហេង យិន ហៅ ចំប៉ីខ្មៅ ក៏ដោយក៏រឿងនេះនៅពុំទាន់ចប់ឡើយ ។

 

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ កញ្ញា ធី សុវណ្ណថា បានធ្វើការស្ទង់មតិមហាជនតាមរយៈការបោះឆ្នោត​ ៤៨ម៉ោងដើម្បីដាក់បន្ទុក ចំប៉ីខ្មៅ ។

ជាក់ស្ដែងនារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ បើតាមប្រភពហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់ថា ពេលនេះនាងកំពុងសិក្សាដើម្បីដាក់ពាក្យប្ដឹង ចំប៉ីខ្មៅ ( ហេង យិន ) ពីបទបរិហាកេរ្តិ៍​ និងប្រមាថវប្បធម៌ជាតិ​ខ្មែរ។

នាងបានសរសេររៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួនថា៖ «ឆាប់ៗនេះ​នាងខ្ញុំ​ និងសមាគមន៍សិល្បៈ​ សម្រេចបើកកិច្ចប្រជុំ​សិក្សានិតិវិធី​ច្បាប់​ ដើម្បីដាក់ពាក្យប្តឹងលោក Heng Yinពីបទបរិហាកេរ្តិ៍​ និងប្រមាថវប្បធម៌ជាតិ​ខ្មែរ...» ៕