ស្រស់ស្អាតហើយចិត្តល្អទៀត...ចោម ច័ន្ទ ប្រាប់ថា ធ្វើល្អមិនចង់បានការតបស្នងឡើយ ព្រោះទឹកចិត្តគឺសំខាន់ជាងលុយ
ណារ៉ា
-

តារាហ្វេសប៊ុកសាចសខ្ចីកំពុងល្បីកក្រើកក្នុងបណ្ដាញសង្គមហ្វេសប៊ុកអ្នកនាង ចោម ច័ន្ទ បងស្រីបង្កើតតារាសម្ដែងសិចស៊ី ដេននីក្វាន់ ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញសង្គម ។

តារាហ្វេសប៊ុករូបនេះមិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តល្អទៀតផង ។ ជាក់ស្ដែងអ្នកនាងបានផ្ដល់ប្រាក់មួយចំនួនប្រមាណ ១៥០០ដុល្លា (ក្នុងរូប) ដើម្បីអោយ អ៊ី ទៅព្យាបាលនៅក្រៅប្រទេស។ 

អ្នកនាងបានរៀបរាប់ថា៖ «ទឹកចិត្តគឺសំខាន់ជាងលុយ ខ្ញុំធ្វេីល្អទៅលេីនរណាម្នាក់គឺមិនចង់បានការតបស្នង ជូនពរអោយអុីវឆាប់ជា នៅពេលទៅព្យាបាលនៅក្រៅប្រទេស ពិសេសពេលអុីជានិងបានជូនខ្ញុំទៅលេងប្រទេស ឥណ្ឌា» ៕