មិនគួរឲ្យជឿថាកញ្ញា ដេននីក្វាន់ ជឿលើបុណ្យបាបខ្លាំងយ៉ាងនេះសោះ !
ណារ៉ា
-

អតីតមានអាជីពជាតារាសម្ដែងដ៏សិចស៊ីម្នាក់ដែលធ្លាប់ត្រូវបានក្រសួងផ្អាកសកម្មភាពសិល្បៈរយៈពេល១ឆ្នាំ តារាសម្ដែងស្រី ដេននីក្វាន់ ខិតខំកសាងអំពើដោយចែកអំណោយសប្បុរស ធ្វើបុណ្យធ្វើទានជាមួយជនក្រីក្រ ពិសេសចាស់ជរាគ្មានទីពឹង ។

នាងបញ្ជាក់ប្រាប់ថា រូបនាងជឿលើរឿងបុណ្យ និងបាបខ្លាំងណាស់ ដូច្នេះនាងសូមធ្វើតែអំពើល្អប៉ុណ្ណោះ ចៀសវាងអំពើបាបកម្ម ។ កញ្ញាបន្ថែមថា សូម្បីតែការគិតអាក្រក់លើបុគ្គលដទៃក៏កញ្ញាមិនហ៊ានគិតដែរ ។

កញ្ញាបានរៀបរាប់លើបណ្ដាញសង្គមថា៖ «មនុស្សដូចខ្ញុំមិនដែលចេះច្រណែនឬបៀតបៀនបុគ្គលណាទេ. ...ខ្ញុំជឿច្បាស់ណាស់លេីរឿងបុណ្យនឹងបាប ដូច្នេះក្នុងចិត្តរបស់ខ្ញុំមិនហ៊ានសូម្បីតែគិតអាក្រក់លេីនរណាម្នាក់ . រាល់ថ្ងៃនេះមានអ្នកតាមធ្វេីបាបខ្ញុំគ្រប់ជំហ៊ាន តែនៅតែមិនអាចធ្វេីអ្វីខ្ញុំបាន ខ្ញុំចង់អោយអ្នកដឹងថាព្រះគឺនៅថែរក្សាមនុស្សល្អជានិច្ច» ៕