បើអាណិតជួយស៊ែរផង...លោកយាយ​ និងចៅខំស្កាត់ពីឧដុង្គ​ មកលក់មួកស្លឹកត្នោត​ធ្វើដោយដៃផ្ទាល់​ ក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបង​
ណារ៉ា
-

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះមានគណនេយ្យហ្វេសប៊ុកឈ្មោះ  May May បានបង្ហោះសារអមជាមួយរូបភាពដ៏គួរអោយអាណិតពន់ពេកដោយមានយាយចំណាស់ម្នាក់ និងចៅប្រុសម្នាក់ ខំប្រឹងយួរមួកស្លឹកត្នោតខ្មែរធ្វើដោយផ្ទាល់ដៃមកលក់ក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបង​ ។

ម្ចាស់ហ្វេសប៊ុកខាងលើសរសេររៀបរាប់ថា៖ «លោកយាយ​ និងចៅខំស្កាត់ពីឧដុង្គ​ មកលក់មួកស្លឹកត្នោត​ធ្វើដោយដៃផ្ទាល់​ ក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបង​ មួកតូចៗតម្លៃ​ ១៥០០៛​ មួកធំតម្លៃ​ ៣៥០០៛​ អាចទំនាក់ទំនងតាមលេខទូរសព្ទក្នុងរូបខាងក្រោម​ សូមជួយគាំទ្រផលិតផលតំណាងមរតកជាតិមួយនេះផង​ ។»

ប្រសិនបើបងប្អូនសប្បុរសជនមានចិត្តអាណិតចង់ជួយមួកពួកគាត់សូមទាក់ទងតាមលេខទូរស័ព្ទក្នុងរូបខាងក្រោម៖