បែបអត់ទ្រាំលែងបានហើយមើលទៅ... ប្ដីមិននៅផ្ទះ ប្រពន្ធលួចនាំសាហាយស្មនមកដេកក្នុងបន្ទប់ ប្ដីតាមទាន់ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន
ណារ៉ា
-


ភ្នំពេញ៖ ប្ដីមិននៅផ្ទះប្រពន្ធនាំប្រុសក្មេងចូលបន្ទប់ជួលរួមរ័ក្សប្ដីតាមទាន់ចាក់សោរជាប់ប្ដឹងសមត្ថកិច្ចអោយឃាត់ខ្លួន។ ដោយហេតុការណ៌នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំនុចបន្ទប់ជូលក្រោយផ្សារជិនជូរី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ប្រពន្ធដែលផិតក្បត់មានឈ្មោះគន្ធា ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ មុខរបលក់បន្លែស្នាក់នៅបន្ទប់ជួលក្រោយផ្សារជិនជូរីមានស្រុកកំនើតឃុំព្រៃគយស្រុកស្អាងខេត្តកណ្តាល ប្ដីមានឈ្មោះមាន យឺន ម៉ាប់ភេទប្រុស អាយុ៣០ឆ្នាំ មុខរបមេការសំណង់ស្នាក់នៅបន្ទប់ជួលជាមួយគ្នាមានស្រុកកំនើតឃុំព្រែករការស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។

 ចំណែកប្រុសជាសាហាយមានឈ្មោះ សល់ សាន អាយុ២៤ឆ្នាំមុខរបដឹកទឹកកក ស្នាក់នៅជិតបន្ទាយ៩៩ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែជ័យ មានស្រុកកំនើតភូមិពោធិ៍បាទ ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពពីជនរងគ្រោះជាប្ដីបានអោយដឹងថារូបគាត់និងប្រពន្ធបានរៀបការត្រឹមត្រូវបាន៤ឆ្នាំមកហើយនិងមានកូនប្រុសមួយអាយុ១ឆ្នាំកន្លះតាំងពីចាប់ដៃគ្នាមកមិនដែលមានរឿងអ្វីនិងគ្នានោះទេ ទើបតែមួយរយះបានមករស់នៅភ្នំពេញប្រពន្ធប្រកបមុខរបលក់បន្លែចំណែកប្ដីធ្វើការសំណង់ ស្រាប់តែក្រោយមកប្រពន្ធរបស់គាត់ក៌មានការទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ជាអ្នកម៉ូយយកទឹកកកដាក់រាល់ថ្ងៃតាំងពីពេលនោះមកប្រពន្ធរបស់គាត់តែងតែរកាំរកុះជាមួយគាត់ស្ទើរជារៀងរាល់ថ្ងៃមានពេលនោះមួយរូបគាត់បានតាមទាន់ឃើញប្រពន្ធរបស់គាត់កំពុងហូបបង្អែមជាមួយប្រុសក្មេងដែលជាម៉ូយដែលដាក់ទឹកកកអោយរាល់ព្រឹកក៏មិនថាអីដែរ ហើយក៌មានការសង្ស័យជាយូរថ្ងៃមកហើយរួចក៌បានតាមដានរហូត លុះមានថ្ងៃមួយរូបគាត់ឈ្លោះគ្នាបន្តិចបន្ទួចបាននាំកូនប្រុសទៅលេងស្រុកបួនទៅប្រាំថ្ងៃហើយក៌ត្រលប់មកភ្នំពេញវិញបានទៅដល់បន្ទប់ជួលឃើញទ្វារបិតក៌បង្ហើបទ្វារស្រាប់តែឃើញប្រពន្ធកំពុងតែដេកជាមួយប្រុសក្មេងនោះមែន ភ្លាមៗនោះដែរបុរសជាប្ដីបានចាក់សោរពីខាងក្រៅជាប់រួចបានតេទូរសព្ទ័ហៅប្អូននិងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកបន្ទប់ជួលដើម្បីជួយអន្តរាគមន៌រួចហើយរួចក៌បាននាំប្រពន្ធដែលផិតក្បត់និងប្រុសក្មេងជាហាយទៅប៉ុស្តិកាកាប១ធ្វើការសាកសួរចាត់ការបន្តទៀត៕