ករណីលោតទឹកសម្លាប់ខ្លួន...នៅមុននេះបន្តិចមានករណីលោតទឹកសម្លាប់ខ្លួន ដោយខាងប្រុស លោត ទឹកមុន ហើយខាងស្រីបម្រុងនឹងលោតហើយ តែត្រូវគេជួយទាន់ពេល
-

​ភ្នំពេញ ៖ ព័ត៌មាន​បឋម​  ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​ស្ពាន​បា​ឡេ ស្ថិត​នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​ ដោយនៅ​មុន​នេះ​បន្តិច​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នេះ​ មាន​ករណី​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយ​មាន​បុរស​ម្នាក់ និង​នារី​ម្នាក់​ដែល​ជា​គូសង្សារ​នឹង​គ្នា​ បាន​នាំ​គ្នា​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​បា​ឡេ ដោយ​ខាង​ប្រុស​បាន​លោតទឹក​លិច​បាត់​មុន រីឯ​នារី​ជា​សង្សារ​បម្រុង​នឹង​លោត​តែ​ត្រូវ​គេ​ជួយ​ទាន់​ពេល ។ 


​បុរស​ដែល​ទៅ​លោតទឹក​ពីលើ​ស្ពាន​បា​ឡេ​មានឈ្មោះ សាំង សុ​រាជ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​លោតទឹក​លិច​បាត់​ស្រមោល នៅ​សល់​តែ​នារី​ជា​សង្សារ​មានឈ្មោះ អៀ ឆៃ​លី អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។​


បើតាមសម្តីរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ គូរស្នេហ៍មួយគូរនេះ បានទាក់ទងគ្នា អស់រយៈបីឆ្នាំមកហើយ តែ​ពេល​ថ្មី​ៗ​នេះ​អ្នក​ទាំង​ពីរ​មាន​ទំនាស់​ជាមួយ​គ្នា​ ដោយ​ម្តាយ​ខាង​ប្រុស​ហាក់​មិន​ពេញចិត្ត​នារី​ជា​សង្សារ​ប្រុង​បំបែកបំបាក់​ចំណងស្នេហា​គូស្នេហ៍​១​គូ​នេះ ។​ ​ទាក់ទិន​ទៅ​នឹង​ការ​លោតទឹក​ធ្វើ​អត្តឃាត​នេះ​ផង​ដែរ​ដោយ​សង្ស័យ​បុរស​ជា​សង្សារ​មាន​ទំនាស់​គ្នា​រឿង​ប្រចណ្ឌ​នារី​ជា​សង្សារ​របស់​ខ្លួន។



ដោយៈ ភារ៉ា