ជួយស៊ែរបន្ទាន់...ក្មេងស្រីម្នាក់មានជំងឺរលាកស្រោមខួរក្បាល ត្រូវការឈាមប្រភេទ O+ ជាបន្ទាន់ប្រសិនបើមានបងប្អូនណាម្នាក់មានឈាមប្រភេទនេះសូមជួយនាងផង !
ណារ៉ា
-

មុននេះបន្ដិចមានគណនេយ្យហ្វេសប៊ុកឈ្មោះ Pee Bee បានបង្ហោះដំណឹងស្វែងរកឈាមប្រភេទ អូ ដើម្បីជួយក្មួយស្រីមានជម្ងឺរលាកស្រោមខួរ ។ នាងបានរៀបរាប់ថា៖ «ក្មួយស្រីមានជំងឺរលាកស្រោមខួរក្បាល ពេលនេះនាងត្រូវការឈាមប្រភេទ O+ ខ្លាំងណាស់ប្រសិនបើមានបងប្អូនណាម្នាក់មានឈាមប្រភេទនេះសូមជួយនាងផង  ប្រសិនបើអ្នកគ្មានឈាមប្រភេទនេះទេតែចង់បរិយាកអោយខាងពួកខ្ញុំក៏យកបានដែរ យកឈាមប្រភេទផ្សេងទៅដូរយកឈាមប្រភេទ O+ វិញ  ពេលនេះនាងសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ  លេខទូរស័ព្ទ 0968266668 099660170» ។


ប៉ុន្មាននាទីក្រោយមកស្រាប់តែមានគណនេយ្យហ្វេសប៊ុកមួយទៀតឈ្មោះ Sey MengTry អះអាងថាខ្លួនជាសាច់ញាតិក៏បានប្រកាសដំណឹងស្វែងរកឈាមប្រភេទ អូ ជួយក្មេងស្រីម្នាក់នេះដែរ ។ គាត់បានរៀបរាប់ថា៖ «ញុំបាទ សី ម៉េងទ្រី ជាម្ចាស់ account Facebook : Sey MengTry ហើយត្រូវជាសាច់ញាតិបង្កើតរបស់អ្នកជម្ងឺផងដែរ។ ដោយក្មួយស្រីរបស់ខ្ញុំមានអាយុ ១១ខែមានជម្ងឺដ៏ធ្ងន់ធ្ងរដែលកំពុងនៅបន្ទប់សង្រ្គោះបន្ទាន់(ICU)សម្រាកព្យាបាលនៅមន្ទីររដ្ឋមួយ ហើយអ្វីដែរខាងមន្ទីរពេទ្យដែរគាត់ត្រូវការគឺប្រភេទឈាម O+(អូបូក) ដើម្បីចាំបាច់ធ្វើការបញ្ចូលឈាមទៅអោយក្មួយរបស់ខ្ញុំខ្វះឈាមដែរត្រូវប្រភេទឈាមហ្នឹង ដូច្នេះខាងគ្រួសារខ្ញុំត្រូវរកឈាមអោយមន្ទីរពេទ្យជាបន្ទាន់។

ខ្ញុំកំពុងត្រូវការឈាម O+(អូបូក)ជាបន្ទាន់ បើសិនមានបងប្អូនមានចិត្តសប្បុរសដើម្បីធើ្វការបរិច្ចាគឈាម ក្នុងការជួយសង្គ្រោះជីវិតដល់ក្មួយខ្ញុំបាទ សូមទំនាក់មកខ្ញុំបាទផ្ទាល់ 069 404 080 ឬម្ដាយរបស់ក្មួយខ្ញុំផ្ទាល់ 096 826 6668» ៕