ឌី សូនីតា ព្រលះមិនសំចៃមាត់ចំពោះអ្នកឈ្លក់វង្វេងតារាបរទេស
ណារ៉ា
-

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយពីប្រវត្តិស្នេហារវាងតារាស្រីដ៏ល្បីប្រចាំប្រទេសថៃដែលទើបនឹងរៀបមង្គលការជាមួយកូនកម្លោះវ័យក្មេងថ្មីៗនេះគឺនាង ជេេនី  ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសចំនួន១១លើកមកនោះធ្វើអោយតារាខ្មែរកញ្ញា ឌី សុនីតា នៅមិនសុខព្រលះមួយទំនឹងថា៖ 

«ហឹមមមម.....តារាស្រីថៃឆ្លងកាត់គូរស្នេហ៏ 11 អ្នកទម្រាំបានជួបហើយបានការ។ បើតារាខ្មែរវិញ ដឹងតែស្អ៊ុយឈ្មោះសុះសាច់នាង វីវរ ដាក់ឈ្មោះកាកីអោយទៀត ដៀលម៉ាឆ្ងាញ់ អត់ទាំងទីផ្សារការងារសិល្បះអោយធ្វើទៀតមើលទៅ។ ហើយបើតារាគេមកដល់ស្រុកខ្មែរវិញ idol idol រត់ចង់ជាន់តារាខ្មែរឯងទៀត។

នឹងតារាខ្មែររៀបការត្រឹមត្រូវផងមួយចំនួន មិនមែនដូចតារាគេផង ហើយហ៊ានតែបែកគ្នាខុសមកពីតារាទាំងអស់ ហឹមមមមម... ខ្ជិលយាយ +យាយនេះដាក់អោយតែអ្នកជាន់ឈ្លីសាសន៍ឯងនិងតារាឯងទេចាស។ អត់បានថាអោយហ្វេន ឌីសូនិត្តាទេណា» ៕ ប្រភព៖ ហ្វេសប៊ុក Dy Sonita