ហេតុអ្វីចិត្តដាច់ម្លះ! អ៊ុំប្រុសម្នាក់ដណ្ហើយសុំឲ្យអ្នកលួចយក laptop ទូរស័ព្ទដៃខណៈដែលគាត់កំពុងសន្លប់លើឡាន ព្រោះក្នុងនោះមានឯកសារស្មើនឹងអាយុជីវិត...
-

ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានបុរសវ័យកណ្តាលម្នាក់ឈ្មោះ ឈឹម សំណាង បានសន្លប់នៅតាមផ្លូវ ដោយសារតែជាតិស្ករចុះខ្លាំង រហូតធ្វើឲ្យសន្លប់នៅលើរថយន្តកាលពីយប់ថ្ងៃទី២៣ ខែតុលាម្សិលមិញ ប៉ុន្តែក៏បានក្រុមគ្រួសារយកទៅមន្ទីរពេទ្យសង្គ្រោះបានទាន់ពេលវេលា។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ បុរសរងគ្រោះខាងលើ បានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដូចជា កំុព្យូទ័រយួរដៃ និងទូរស័ព្ទ ដោយមានការសង្ស័យថាអាចមានមនុស្សបន្លំយកខណៈដែលគាត់បានសន្លប់នៅក្នុងរថយន្ត។ ដោយ បុរសរងគ្រោះខាងលើ មានគណនីហ្វេសប៊ុកឈ្មោះ Chhim Samnang បានសរសេររៀបរាប់ថា៖

“នៅពេលដែលជាតិស្ករក្នុងខ្លួនធ្លាក់ទាបដល់កម្រិតអតិបរិមា ខ្ញុំបានសន្លប់ពេលនោះ Laptop និងទូរស័ព្ទដៃក៏ត្រូវបាត់ទៅដែរ។ បើលោកអ្នកណាច្រឡំយកទៅនៅពេលដែលខ្ញុំសន្លប់សូមយកមកប្រគល់ឱ្យខ្ញុំវិញផង។ Laptop របស់ខ្ញុំចាស់ បើយកទៅលក់ក៏មិនបានថ្លៃប៉ុន្មានដែរតែព័ត៌មាន និងទិន្នន័យវាសំខាន់សម្រាប់ខ្ញុំ។ វាជាឆ្នាំងបាយរបស់ខ្ញុំ និងជាអ្នកចេញថ្លៃឱសថព្យាបាលជម្ងឺ និងថ្លៃវេជ្ជបណ្ឌិត។ លោកអ្នកយកវាទៅដូចជាធ្វើបាបខ្ញុំដូច្នោះដែរ។ ទូរស័ព្ទក៏ដូចគ្នាវាចាស់ហើយ សំខាន់រូបថតភាគច្រើនជាសកម្មភាពនៃការបង្រៀនសិស្សរបស់ខ្ញុំ សកម្មភាពនៃដំណើរទស្សនកិច្ច យុវជននៅក្រៅប្រទេស។ ដូច្នេះបើលោកអ្នកមានចិត្តអាណិតឳពុកម្តាយ ជាពិសេសកូនប្រពន្ធរបស់លោកកម្រិតណា សូមមេត្តាពិចារណាចែករំលែកការអាណិតដល់រូបខ្ញុំម្នាក់ផង។ ប្រគល់សេចក្តីសុខ និងសុភមង្គលមកឱ្យខ្ញុំវិញមកសូមអរគុណទុកជាមុន”៕